ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, September 2, 2013

កង​រាជ​អាវុធ​ហត្ថ​រាជធានី​ ១៥០០នាក់ ត្រូវ​បាន​ហ្វឹក​ហាត់ និង​ចល័ត​តាម​គោលដៅ​

កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 03 កញ្ញា 2013 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 03 កញ្ញា 
កង​រាជ​អាវុធហត្ថ កំពុង​ហ្វឹក​ហាត់ នៅ​ពហុកីឡដ្ឋាន​ជាតិ ក្នុង​ទីក្រុង​ភ្នំពេញ
កង​រាជ​អាវុធហត្ថ កំពុង​ហ្វឹក​ហាត់ នៅ​ពហុកីឡដ្ឋាន​ជាតិ ក្នុង​ទីក្រុង​ភ្នំពេញ
RFI/ Siv Chana
សេចក្តី​រាយការ​ណ៏របស់​ ប៉ែន បូណា

កម្លាំងកងរាជអាវុធហត្ថក្នុងរាជធានីភ្នំពេញជាច្រើនត្រូវបានគេដឹកចល័តនៅថ្ងៃអង្គារ ​នេះ​​ឆ្ពោះទៅកាន់​គោលដៅផ្សេងៗគ្នា។ ការហ្វឹកហាត់ក៏ត្រូវបានគេរៀបចំធ្វើឡើង​នៅឯ​ពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស​បានប្រាប់វិទ្យុបារាំងអន្តរជាតិថា កងកម្លាំងរាជអាវុធហត្ថរាជធានីប្រមាណជា ១៥០០
នាក់ត្រូវបានចល័តទៅកាន់គោលដៅដើម្បីត្រៀមការពារសន្តិសុខ និងទប់ទល់បាតុកម្ម។
បើយោងតាមលោក ខេង ទីតូ កង​កម្លាំង​ទាំង​នោះ​ដែល​មក​ពី​អង្គភាព​ផ្សេងៗ​គ្នា​ចាំ​បាច់​ត្រូវ​ហ្វឹក​ ហាត់​អំពី​ក្បួន​យុទ្ធ​សាស្ត្រ​ឲ្យ​ស៊ី​សង្វាក់​គ្នា​ក្នុង​ការ​ត្រៀម​ទប់​ ទល់​ក្នុង​​ករណី​ដែល​មាន​អំពើ​ហិង្សា​កើត​ឡើង​។ ការចល័តកងកម្លាំង និងការហ្វឹកហាត់ក្បួន​យុទ្ធសាស្ត្រ​ក៏​ត្រូវ​បាន​បើក​ធ្វើ​ដូច​គ្នា​ ដែរនៅតាមបណ្តាខេត្តនានា។ លើសពីនេះ ការហ្វឹកហាត់បាញ់គ្រាប់ពិត​ក៏​ត្រូវ​គេ​គ្រោង​​បើក​ធ្វើនៅថ្ងៃទី​ ៥កញ្ញាខាងមុខនេះដែរ នៅឯភ្នំជំរាល ក្នុងខេត្តកំពង់ឆ្នាំង។
នេះ​បើ​​យោងតាមប្រភពពី​​អ្នកនាំពាក្យ​កងរាជអាវុធហត្ថលើផ្ទៃប្រទេសដដែល។

កាលពីថ្ងៃអាទិត្យកន្លងទៅ កម្លាំងនគរបាលមកពីគ្រប់ខណ្ឌ​ក្នុងរាជធានីភ្នំពេញ​ប្រមាណ​​ជាង ២០០០ នាក់ក៏ត្រូវបានប្រមូលផ្តុំនៅឯកោះពេជ្រដើម្បីហ្វឹកហាត់ក្បួន​យុទ្ធ​សាស្ត្រ​ ទប់​ទល់​ជាមួយ​បាតុកម្ម​ដូចគ្នានេះដែរ។ ការចល័តកងកម្លាំងប្រដាប់អាវុធ និង​ការ​ហ្វឹក​ហាត់​មាន​សកម្មភាព​ កាន់តែខ្លាំងឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ​ប្រកាស​ ធ្វើបាតុកម្មអហិង្សា​នៅថ្ងៃទី ៧កញ្ញាខាងមុខនេះដើម្បីប្រឆាំងលទ្ធផលបោះឆ្នោត។

គណបក្សប្រឆាំងក៏បានហ្វឹកហាត់ដល់ក្រុមបាតុកររបស់ខ្លួនអំពីយុទ្ធវិធី​ ធ្វើបាតុកម្ម​អហិង្សា និងអំពីវិធីការពារខ្លួនពេលមានការបង្ក្រាបថែមទៀត។

ទោះបីជាគណបក្សប្រឆាំងបានប្រកាសពីមហាបាតុកម្មអហិង្សា ឬក៏ជាពិធីបួងសួង​ដើម្បី​សុំ​សន្តិភាពយ៉ាងណាក៏ដោយ ក៏ក្នុងក្រសែភ្នែករបស់អាជ្ញាធរគណបក្សកាន់​អំណាច​ បាតុកម្ម​នេះ​ទំនង​ជាមានគោលដៅវែងឆ្ងាយជាងនេះ។ អ៊ីចឹងហើយបានជា​ពួក​គេ​ប្រយ័ត្ន​ប្រយែង​យ៉ាង​ខ្លាំង​ ចំពោះមហាបាតុកម្មរបស់គណបក្សប្រឆាំង៕


tags: កម្ពុជា - នយោបាយ
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII