ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Saturday, September 14, 2013

Dell គ្មាន​បំណង​ត្រឡប់​ ទៅ​កាន់​ទីផ្សារ​ ទូរស័ព្ទ​ចល័ត​ វិញ​នោះ​ទេ

ក្រុមហ៊ុន Dell ធ្លាប់បានបង្កើតស្មាតហ្វូន និងទូរស័ព្ទចល័តមួយចំនួន ប៉ុន្តែទីផ្សារទូរស័ព្ទរបស់ Dell ត្រូវបានបរាជ័យ ព្រោះអ្នកចាប់អារម្មណ៍ និងគាំទ្រ។ នៅមុននេះ មានព័ត៌មានថា ក្រុមហ៊ុន Dell អាចវិលត្រឡប់ទៅ រកទីផ្សារទូរស័ព្ទចល័តវិញ ក្រោយពេលដែល Dell ក្លាយទៅជាក្រុមហ៊ុនឯកជន ប៉ុន្តែព័ត៌មាននេះត្រូវបាន ច្រានចោល។
លោក Michael Dell ស្ថាបនិក និងជានាយកប្រតិបត្តិ Dell បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ ជាមួយសារព័ត៌មាន CNBC កាលពីថ្ងៃសុក្រ ម្សិលមិញនេះថា ថា “យើងមិនត្រឡប់ទៅ កាន់អាជីវកម្មទូរស័ព្ទ ចល័តវិញនោះទេ”។

លោកបានបន្តទៀតថា “យើងអាចទទួលបាន ផលប្រយោជន៍ និងប្រាក់ចំណូលបានមកពីទីផ្សារទូរស័ព្ទចល័ត តាមមធ្យោបាយផ្សេង។ គ្រប់ពេលដែលក្រុមហ៊ុន ទូរស័ព្ទចល័តបង្កើត ទូរស័ព្ទថ្មីឡើងគឺពួកគេ ត្រូវការរបស់របរផ្សេងៗ ដែលរបស់ទាំងនោះគឺ Dell មាន នេះហើយជាចំណុចដែល Dell អាចរកប្រាក់ចំណូល ពីទីផ្សារទូរស័ព្ទដៃបាន ដោយមិនចាំបាច់ បង្កើតទូរស័ព្ទផ្ទាល់ខ្លួន”។
គួរបញ្ជាក់ផងដែរថា Dell ធ្លាប់បានបង្កើតស្មាតហ្វូន ដែលប្រើប្រាស់ ប្រព័ន្ធដំណើរការ Android និង Windows Phone ព្រមទាំងមាន Tablet ផងដែរ នៅក្នុងអំឡុងឆ្នាំ ២០១០៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII