ប្រភព
ព័ត៌មាន NYT (The New York Times) បានចេញផ្សាយថា ក្រុមហ៊ុន Nokia
បានធ្វើការសាកល្បងទូរស័ព្ទទំនើបរបស់គេទៅលើស៊េរី Lumia
ដំណើរការដោយ Android មុនពេលក្រុមហ៊ុន Microsoft បញ្ជាទិញនូវផលិតផល
ប៉ាតង់ និងចង្វាក់ផលិតកម្មទាំងស្រុងនៃស្រឡាយទូរស័ព្ទនេះ ។

Nokia គឺជាក្រុមហ៊ុននាំមុខគេ ដែលផលិតទូរស័ព្ទដំណើរការដោយ Windows Phone មិនតែប៉ុណ្ណោះ Lumia ដែលជាស្រឡាយទូរស័ព្ទតែមួយគត់របស់ក្រុមហ៊ុនដំណើរការដោយ Windows Phone ក៏ជា
ផលិតផលលេចធ្លោតំណាងឲ្យ Windows Phone បន្ទាប់ពី Android និង iOS ផងដែរ ។ ថ្វីបើក្រុមហ៊ុន Microsoft បានទិញផ្ដាច់មុខនូវស្រឡាយទូរស័ព្ទ Lumia តែការទិញនោះគឺប្រៀបបាននឹងក្រុមហ៊ុន Google ធ្វើការទិញផ្ដាច់មុខនូវស្រឡាយ Nexus របស់គេដែលមានទាំងកុំព្យូទ័រស្ដើង និងទូរស័ព្ទទំនើបជាមួយនឹងក្រុមហ៊ុនដែលជាអ្នកផលិត hardware មួយចំនួន ដូចជា Asus, Samsung និង LG ជាដើម ។ ដូច្នេះក្រៅពីផលិតទូរស័ព្ទ Lumia ឲ្យក្រុមហ៊ុន Microsoft គេជឿថា ក្រុមហ៊ុន Nokia អាចនឹងមានឱកាសសម្រាប់ផលិតទូរស័ព្ទទំនើបដំណើរការដោយ Android ព្រោះសម្រាស់ទូរស័ព្ទនេះ នឹងមិនស្ថិតនៅក្នុងផ្នែកដែលក្រុមហ៊ុន Microsoft បានបញ្ជាទិញនោះទេ ។

ប្រភពមិនស្គាល់ឈ្មោះបានរាយការណ៍ដល់កាសែត The New York Times ថា ក្រុមហ៊ុន Nokia បានបញ្ចប់ការពិសោធទាំងស្រុងទៅនឹងទូរស័ព្ទទំនើបស្រឡាយ Lumia ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ក្នុងកំឡុងពេលដែលក្រុមហ៊ុន Microsoft ចាប់ផ្ដើមទិញផ្ដាច់មុខនៃស្រឡាយទូរស័ព្ទនេះ ។
សូមបញ្ជាក់ថា ជាកិច្ចព្រមព្រៀងគ្នាដែលក្រុមហ៊ុន Nokia ចាប់ផ្ដើមផលិតទូរស័ព្ទទំនើបដំណើរការដោយ Windows Phone ជាមួយក្រុមហ៊ុន Microsoft ចាប់ពីឆ្នាំ ២០១១ នឹងត្រូវបញ្ចប់នៅឆ្នាំ២០១៤ ខាងមុខហើយ ។ ដោយឡែកស្របពេលដែលទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Nokia ដែលដំណើរការដោយ Windows Phone ត្រូវបាន Microsoft ទិញផ្ដាច់មុខទាំងស្រុង មានមតិជាច្រើនបានលើកថា នោះ គឺជាហេតុផលដ៏ល្អបំផុតដែលក្រុមហ៊ុន Nokia អាចបំឡាស់ខ្លួនពី Windows Phone ទៅកាន់ Android ដែលជាប្រព័ន្ធប្រតិបត្តិការកំពុងពេញនិយមនៅលើទីផ្សារ ហើយទូរស័ព្ទថ្មីដែលដំណើរការដោយ Android នឹងអាចចេញមុខនៅលើទីផ្សារទូរស័ព្ទក្នុងឆ្នាំ២០១៤ ។ នៅក្នុងឆមាសទី១ ឆ្នាំ ២០១៣ ការលក់ទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Nokia ត្រូវបានធ្លាក់ ចំនួន ៣ភាគរយ ពីអត្រា ៣២,៨ ភាគរយកាលពីឆ្នាំ ២០១០ ដែលនេះត្រូវបានគេតិចតៀនថា មកពីក្រុមហ៊ុនធ្វើការសម្រេចចិត្តខុស ដោយយក Windows Phone មើលរំលង Android ។ ក្រៅពីនេះគេសង្ឃឹមថា Nokia នឹងទទួលបានប្រជាប្រិយភាពកាន់តែប្រសើរឡើងវិញ នៅពេលដែលក្រុមហ៊ុននេះជ្រើសយកប្រព័ន្ធប្រតិបត្តិការ Android ទៅថ្ងៃអនាគត ។

ចំពោះគម្រោងថា Nokia នឹងរើសយកប្រព័ន្ធប្រតិបត្តិការ Android ក្នុងការផលិតទូរស័ព្ទទំនើបចេញជាស្រឡាយថ្មី ឬ យ៉ាងណានោះ យើងនៅមិនទាន់បានដឹងច្បាស់នៅឡើយទេ ។ ប៉ុន្តែបើក្រុមហ៊ុននេះពិតជានឹងផលិតទូរស័ព្ទទំនើបដំណើរការដោយ Android មែន មិនថា តែនៅក្នុងប្រទេសណានោះទេ សូម្បីតែនៅក្នុងប្រទេសកម្ពុជាយើងក៏មានអ្នកគាំទ្រដល់ក្រុមហ៊ុន Nokia យ៉ាងច្រើនផងដែរ ។
តើប្រិយមិត្តចង់ឲ្យក្រុមហ៊ុន Nokia ផលិតទូរស័ព្ទទំនើបដំណើរការដោយ Android ឬទេ ? សូមបញ្ចេញមតិ !