នៅក្នុងវ័យកុមារភាពដែលអភិរក្ស Valli បានទទួលការសិក្សាអប់រំពីសាលា Vatican School នៃទីក្រុងរ៉ូម។ នៅលើកតុការិយាល័យរបស់គាត់ មានរូបថតនាង Penelop Cruz ម្ចាស់ក្សត្រីយ៍ Rania នាង Astrid Munoz និងគាត់កាលនៅពីក្មេង ថតរូបជាមួយសម្ដេច pope John Paul I ទៀតផង។ នៅក្នុងរូបថត Valli ស្លៀកខោខ្លីពណ៌បៃតងខៀវ។ ឈរមើលទូរទស្សន៍សខ្មៅនៅអាយុ ៥ ឆ្នាំ គាត់រំឮកពីពណ៌សម្លៀកបំពាក់ ដែលពិធីករទូរទស្សន៍អ៊ីតាលីស្លៀកពាក់ នៅពេលនោះ។
អាជីពការងាររបស់ Valli ទទួលបានការលើកតម្កើងសរសើរពីលោក Capucci ដោយបានបង្រៀនគាត់ពីភាពខុសគ្នាបន្ដិចបន្ដួចនៃទំនាក់ទំនង រវាងរោងជាង និងអ្នកជំនាញផាត់ពណ៌ ព្រមទាំងទិដ្ឋភាពពណ៌ និងកម្រិតកំណត់បច្ចេកទេសមូលដ្ឋាន។ ចាប់តាំងពីពេលនោះមក គាត់បានចាប់ផ្ដើមប្រកបអាជីពការងារដោយប្រើស្លាកសញ្ញាម៉ូដ Frendi និង Krizia រួមគ្នា។ នៅឆ្នាំ១៩៩៧ គាត់ត្រូវបានតែងតាំងជាចាងហ្វាងម៉ូដ Emanuel Ungaro ដែលជាម៉ូដសម្លៀកបំពាក់ត្រៀមនឹងស្លៀកពាក់។ នៅឆ្នាំ ២០០១ គាត់ទទួលបានការតម្លើងឋានៈតួនាទី ជាចាងហ្វាងសិល្បៈម៉ូដ “ rtw ” របស់ Ungaro និង Ungaro “ Fever ” ចេញក្រោយ។
នៅខែមីនាឆ្នាំ ២០០៣ កន្លងទៅ Valli បានណែនាំឱ្យស្គាល់ពីម៉ូដបែបឌីស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ស្នាដៃរចនាម៉ូដបានឆ្លុះបញ្ចាំង ឱ្យឃើញពីសម្លៀកបំពាក់ខ្លីស្ដើង ធូររលុងងាយស្រួលស្លៀកពាក់ពីលើខោរឹប ខោសាច់ក្រណាត់រឹប និងសម្លៀកបំពាក់ធ្វើពីរោមសត្វ។ ដោយសារការមើលរំលងពីរោងចក្រ Ungaro នៅឆ្នាំ ២០០៤ កន្លងទៅ គាត់ក៏បានណែនាំឱ្យស្គាល់ពីជម្រើសម៉ូដបែបធម្មជាតិ នៅទីក្រុងប៉ារីស បន្ទាប់ពីចាប់ផ្ដើមសម្ពោធស្លាកសញ្ញាម៉ូដផ្ទាល់ខ្លួនរបស់គាត់ ជាមួយនឹងអ្នកមានអាជ្ញាប័ណ្ណសញ្ជាតិអ៊ីតាលី Gilmar នៅខែមីនាឆ្នាំ ២០០៥ កន្លងទៅដែរ។ ជម្រើសម៉ូដលើកដំបូង មានតែមួយគត់របស់គាត់ រួមមានសម្លៀកបំពាក់មានរង្វង់មូលតូចៗ មានពណ៌នៅលើសាច់ក្រណាត់ និងសំពត់កំប្រោងងខ្លី ដែលរំឮកឱ្យឃើញពីស្នាដៃរបស់លោក Stefano Pilati ជាអ្នករចនាម៉ូដ Yves Saint Laurent ផ្ទាល់។
ស្ទាយ (Style) សម្រាប់ការបង្ហាញម៉ូដទាន់សម័យនៅទីក្រុងប៉ារីស នៅខែមីនាឆ្នាំ ២០០៧ កន្លងទៅ Valli បានណែនាំឱ្យស្គាល់ពីអាវរលុងធំ ដែលបានកាត់ដេរ យ៉ាងសម្រិតសម្រាំងបំផុត។ នៅក្នុងឱកាសនោះ សម្លៀកបំពាក់របស់គាត់ ត្រូវបានដាក់តាំងបង្ហាញជាមួយនឹងមួកវែង។ លោក Vallid បានរចនាម៉ូដសម្លៀកបំពាក់ទាន់សម័យរាងវែងស្រឡូនដល់ជង្គង់ ដោយសំយ៉ាកធ្លាក់ដល់កជើងបន្តិច យ៉ាងប្រណិត។
អតិថិជនក្នុងចំណោមអតិថិជនល្បីល្បាញបំផុតរបស់ Valli គឺមាននាង Victoria Beckham ដែលត្រូវបានគេស្គាល់ថា ជាតារាបង្ហាញម៉ូដដ៏ល្បីល្បាញ និងជាភរិយារបស់កំពូលតារាបាល់ទាត់ David Beckham ផងដែរ៕
ប្រែសម្រួល ៖ សុនីតា o(o_O)o
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស៊ីវិល័យ



No comments:
New comments are not allowed.