ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, September 2, 2013

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២​ ខែកញ្ញា​កើតឡើង​៨​លើកស្លា​ប់​ម្នាក់​របួសធ្ងន់​ស្រាល​១១​នាក់​

news03-09-2013-g-fullភ្នំពេញ​ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ស​ណ្តា​ប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ថា កាលពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៣ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​កើតឡើង ០៨​លើក (​យប់​)​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ម្នាក់​(​ប្រុស​) និង​រង​របួស​ស្រាល ០៣​នាក់​(​ប្រុស​) របួសធ្ងន់ ០៨​នាក់ (​ស្រី ០៣​នាក់​)។​

ប្រភព ​ព័ត៌មាន​ខាងលើ​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ទាំង​០៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៣​គ្រឿង ក្នុង​នោះ​ម៉ូតូ ០៦​គ្រឿង រថយន្ត​ធុន​តូច ០៦​គ្រឿង និង​រថយន្ត​ធុន​ធំ ០១​គ្រឿង។ របាយការណ៍​ពី​នាយកដ្ឋាន​ស​ណ្តា​ប់​ធ្នាប់ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​បង្ហាញ​ទៀត​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាល​មក​ពី​ល្បឿន ០២​លើក មិន​ប្រកាន់​ស្តាំ ០១​លើក ប្រជែង​គ្រោះថ្នាក់ ០១​លើក បត់​គ្រោះថ្នាក់ ០១​លើក និង​ស្រវឹង ០៣​លើក ក្នុង​នោះ​ជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់មួក ០៦ នាក់ (​យប់​)​។​
តាម ​ការ​ឲ្យ​ដឹង​ពី​នាយកដ្ឋាន​ស​ណ្តា​ប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ថា កាលពី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៣​នេះ រថយន្ត​ដែល​ទទួលរង​ការ​ផាកពិន័យ​នៅ​អង្គភាព មាន​ចំនួន ៤២​គ្រឿង គឺ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​៣៦ គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​តូច ០៦​គ្រឿង ហើយ​រថយន្ត​ទាំងអស់​ខាងលើ​បាន​បង់ប្រាក់​ពិន័យ​រួច រាល់​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រុង​០៦​គ្រឿង និង នៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់ ៣៦​គ្រឿង​៕
​រ៉ា​វុ​ទ្ធ​
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII