តាម​រយៈ​សារ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ ចិន Weibo របស់​ក្រុមហ៊ុន China Telecom បាន​ឲ្យ​ដឹង​ថា ចិន​នឹង​ទទួល​បាន​ផលិត​ផល​ថ្មី​របស់ Apple គឺ​ iPhone5S/5C មុន​គេ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​គេ​ហទំព័រ TechInAsia។

iPhone 5s (ពាក្យ​ចចាម​អារ៉ាម)
សារ​នោះ​បាន​បញ្ជាក់​​ច្បាស់​ថា ៖ “​ប្រទេស​ចិន​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រទេស​ទី​១​ដែល​នឹង​ទទួល​បាន​ទូរសព្ទ​ smartphone ស៊េរី​ថ្មី iPhone5S/5C! អីចឹង ​នេះ​ជា​ពេល​វេលា​បញ្ជា​ទិញ​ទុក​មុន​ហើយ! បើ​សិន​អ្នក​ចង់​ទទួល​បាន​ផលិតផល​ថ្មី​នេះ​នៅ​ថ្ងៃ​មក​ដល់​ដំបូង សូម​បញ្ជា​ទិញ​នៅ​ទី​នេះ”។
ចំណែក​បណ្ដាញ​សង្គម​ចិន​ផ្សេង​មួយ​ទៀត Sina ក៏​បាន​លើក​ឡើង​ដែរ​ថា ក្រុមហ៊ុន Apple គ្រោង​ផ្គត់ផ្គង់​ផលិតផល​ថ្មី​ទាំង​ពីរ​នេះ​ នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា​ខាង​មុខ​នេះ ខណៈ​ក្រុម​ហ៊ុន​លក់​រាយ​ទូរសព្ទ​ដៃ​ធំ​ជាង​គេ Dixintong ថា​ នឹង​ទទួល​បាន​ iPhone5S/5C នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​ខាង​មុខ​ដែរ។
iPhone 5C (ពាក្យ​ចចាម​អារ៉ាម)
​កាល​ពី​ដើម​សប្ដាហ៍​កន្លង​នេះ Apple បាន​ចេញ​លិខិត​អញ្ជើញ​ចូល​រួម​ក្នុង​សន្និសីទ​ព័ត៌មាន​ សម្រាប់​ព្រឹត្តិការណ៍​ធំៗ​ពីរ ​សម្រាប់​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​ដែល​មួយ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា នៅ​សហរដ្ឋអាមេរិក និង​មួយ​ទៀត​នៅ​ថ្ងៃ​ទី១១ ខែ​កញ្ញា នៅ​ចិន​តែ​ម្ដង។ ​​​ទោះ​​ជា​យ៉ាង​ណា​ ប្រភព​មិន​ទាន់​បាន​បញ្ជាក់​ថា​នឹង​មក​​ដល់​ប្រទេស​អាស៊ី​ផ្សេង​ទៀត​នៅ​ពេល​ ណា​នោះ​ទេ​៕
ចុច​ត្រង់​នេះ ដើម្បី​អាន​ព័ត៌មាន​បច្ចេកវិទ្យា​ចុង​ក្រោយ​ផ្សេងៗ​ទៀត!
ប្រែសម្រួល៖ សុផាត
ប្រភព៖ softpedia