ការដាក់បង្ហាញជាផ្លូវការនៃទូរសព្ទ
Samsung Galaxy Note 3 និង Samsung Galaxy Gear SmartWatch
នៅទីក្រុងប៊ែកឡាំង ប្រទេសអាឡឺម៉ង់ នៅថ្ងៃទី ៤ ខែកញ្ញា
ឆ្នាំ២០១៣ បានក្លាយទៅជាព្រឹត្តិការណ៍
លំដាប់ថ្នាក់ពិភពលោកដ៏អស្ចារ្យ ហើយ
ព្រឹត្តិការណ៍នេះក៏បានបញ្ចាប់ពាក្យចចាមរ៉ាមពីប្រឌិតភាពនៃ
បច្ចេកវិទ្យាដ៏ទំនើបបំផុតរបស់ Samsung Galaxy Note និង
ឧបករណ៍វៃឆ្លាតដែលអាចពាក់នឹងដៃបាន។
អាន៖ Note 3 ទីបំផុតត្រូវបានលាតត្រដាងដោយ Samsung នៅពិព័រណ៍ IFA

លោក JK Shin ជាប្រធាន និងនាយកប្រតិបត្តិនៃ ផ្នែកបច្ចេកវិទ្យា និងទំនាក់ទំនងទូរសព្ទដៃរបស់ក្រុមហ៊ុន Samsung មានប្រសាសន៍ថា ៖ ការលេចរូបរាងជាលើកដំបូងនៃ Samsung Galaxy Note 3 ៥.៧ អ៊ីញជាមួយអេក្រង់ភ្លឺច្បាស់ SuperAMOLED, 2.3 Ghz CPU, 3GB RAM ដែលអាចផ្ទុកឯកសារបានរហូតដល់ 32 ទៅ 64GB ជាមួយកាម៉ារ៉ា ១៣ មេហ្គាភិចសែល និង 4K UHD សម្រាប់ការថតទុកជាវីដេអូ។ Samsung Galaxy Note 3 មានរាងស្តើង (៨៣ មីលីម៉ែត្រ) ស្រាល (១៦៨ ក្រាម) មានទំហំធំជាងមុន លឿនជាងមុន និងកាន់ថ្មបានយូរជាងមុន បើធៀបនឹង Samsung Galaxy Note II។
ចំណុចពិសេស របស់ Galaxy Note 3 គឺមានភាពច្នៃប្រឌិតខុសប្លែក ពី Galaxy ដទៃទៀត ជាមួយនឹងប៊ិចថ្មី (S. Pen) ដែលកាន់តែវៃឆ្លាតជាងមុន និងមានការកែប្រែទ្រង់ទ្រាយកាន់តែស្អាតជាងមុន។ ប៊ិចថ្មីនេះ អាចធ្វើការជាច្រើនមុខដោយប្រើ air command ទៅលើ memo, scrap booker, screen write, S. Finder and Pen Window។ Pen window គឺជាវិធីដ៏ងាយស្រួលក្នុងការធ្វើឲ្យ កម្មវិធីផុសលេចឡើង ដើម្បីបញ្ជាទំហំនៃ window ដោយគ្រាន់តែគូសពីលើជាការស្រេច។ បន្ថែមពីលើនេះទៀត Galaxy Note 3 គឺអាចទាញឯកសារ ឬ រូបភាព ពី Windows ពីរផ្សេងគ្នាក្នុងពេលតែមួយ។
លោកបានបន្តទៀតថា ក្រោយពេលប្រកាសពីរ ទៅបី ថ្ងៃ នៃផលិតផល Galaxy Note 3 បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងក្លាក្រៃលែង និងមានការគាំទ្រពីអតិថិជនច្រើនចំពោះ ការរចនាថ្មីយ៉ាងស្រស់ស្អាតជាមួយការប្រើប្រាស់យ៉ាងមាន ប្រសិទ្ធិភាព។
ចំពោះ ផលិតផលនេះ នឹងមានលក់ក្នុងបណ្តាប្រទេស ១៤៩ ក្នុងពេលឆាប់ៗនេះ ហើយប្រសិនបើអតិថិជន ចង់ជ្រាបច្បាស់ពីរបៀបប្រើប្រាស់ និងលក្ខណៈ ពិសេស ឲ្យកាន់តែលម្អិតជាងនេះទៀត
ព្រឹត្តិការណ៍ដ៏គួរឲ្រកត់សំគាល់នៅក្នុងថ្ងៃបើកប្រអប់បង្ហាញ នោះ ក៏មានវត្តមានរបស់ SmartWatch គឺ Samsung Galaxy Gear ផងដែរ។ វាគឺជា SmartWatch ដែលមានមុខងារច្រើន ។ បច្ចេកវិទ្យា ខ្ពស់ នៃឧបករណ៍ដែលអាចពាក់បាន ដែលមានរូបរាងទាក់ទាញ កាលីប និងទាន់ សម័យ ដែលធ្វើឲ្យយើងមានអារម្មណ៍ថា រស់នៅជាមួយបច្ចេកវិទ្យាគ្មានដែនកំណត់។
SmartWatch នេះអាចធ្វើការតេទូរសព្ទ បើកវេបសាយផ្សេងៗ និង
អាចថតរូបភាពបានទៀតផង។ ឧបករណ៍នេះ គឺធ្វើការ syncs ពី Samsung
smartphones ដោយប្រើ Android software ដើម្បីធ្វើការតេទូរសព្ទ។
SmartWatch នេះ មាន ៦ពណ៌សម្រាប់ធ្វើការ ជ្រើសរើស
និងមានអេក្រង់រាងស្តើង ប្រើដោយ OLED។
លោក ជា សុជាតិ ប្រធានផ្នែកទូរសព្ទដៃរបស់ក្រុមហ៊ុនសាមសុងសាខាថៃប្រចាំប្រទេស កម្ពុជា បានមានប្រសាសន៍ថា នេះគឺជាការមកដល់ថ្មីនៃ Samsung Galaxy Note 3 និង Galaxy Gear SmartWatch ហើយផលិតផលទាំងពីរនេះនឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជានៅថ្ងៃ ទី 02ខែ តុលា ក្នុងពេលឆាប់ៗនេះ។
វត្តមាននោះ នឹងធ្វើឲ្យអតិថិជនរបស់យើងទទួលនូវការប្រើប្រាស់ដូចនឹងអ្វីដែល ពិភពលោកកំពុងតែ រីករាយនូវសិល្បៈដ៏អស្ចារ្យរបស់បច្ចេកវិទ្យាដែលមាននៅក្នុង Samsung Galaxy Note 3 និង Galaxy Gear Smart Watch។ ចាំមើលទាំងអស់គ្នា ថាតើអ្នកណាជាម្ចាស់ដំបូង របស់ Samsung Galaxy Note 3 និង Galaxy Gear SmartWatch នៅក្នុងប្រទេសកម្ពុជា?សូមទស្សនាវីដេអូ៖
អត្ថបទ៖ ក្រុមហ៊ុន Samsung