ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, June 19, 2013

រថយន្ត​​បុក​អ្នក​បើក​​ម៉ូតូ​ដួល​អូស​ជាង​២០ម៉ែត្រ​កិន​បែក​ក្បាល​ស្លាប់​ បើក​គេច​បាត

ប៉ុន​ បាន
ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៤:១៩
  បុរស​រងគ្រោះបែក​ក្បាល​ខ្ទេច​បាត់​លលាដ៏
កោះសន្តិភាព
បុរស​រងគ្រោះបែក​ក្បាល​ខ្ទេច​បាត់លលាដ៏

ខេត្ត​​កណ្ដាល​៖ ​បុរស​ម្នាក់​​បើក​​ម៉ូតូ​តែ​ម្នាក់​ឯង​​ ត្រូ​វ​រថយន្ត​បុក​ចំពី​មុខ​ពេញ​ទំហឹង​​ដួល​អូ​ស​​ជាង​២០​ម៉ែត្រ​បែក​ក្បាល​ ស្លាប់​ភ្លាម​ៗ​ កាលពី​វេលាម៉ោង​១១ និ​ង៥០នាទី​យប់​ថ្ងៃទី​ ១៨ មិថុនា ២០១៣ នៅ​លើ​ផ្លូវ​ជាតិ​លេខ​២៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤ និ​ង៣៥ ស្ថិត​ក្នុង​ភូមិ​ក្រាំង​គាំ​ ឃុំ​ត្បែង​ ស្រុក​កណ្ដាល​ស្ទឹង។
ប្រភព​ព័ត៌មាន​ពីប៉ូលីស​ចរាចរណ៍​ស្រុក​កណ្ដាល​ស្ទឹង​ បាន​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​ឈ្មោះ​ហម វណ្ណេត ភេទ​ប្រុស​ អាយុ​២៥ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ជើង​កូដ ឃុំ​សុភី​ ស្រុក​បាទី​ ខេត្ត​តាកែវ។ បុរស​រងគ្រោះ​បើកបរ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ​ ក្នុង​ទិស​ដៅ​បញ្រ្ចាស​គ្នា​ ហើយ​មិនដឹង​ជា​​ហេតុ​អ្វី​ ស្រាប់​តែ​រថយន្ត​រេ​ចង្កូត​ទៅ​បុក​ម៉ូ​តូ​​ពេញ​ទំហឹង​​ចំពី​មុខ​អូស​ចម្ងាយ ​ជាង​២០ម៉ែត្រ​ បណ្ដាល​ឱ្យ​បែក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ចំណែក​រថយន្ត​​បង្ក​បាន​បើក​រត់​គេ​ច​ខ្លួន​បាត់​ស្រម៉ោល​៕

No comments:

Post a Comment

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII