រាជធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡាពណ៌ក្រហម
១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2B-8352
បើកបរដោយបុរសជនជាតិចិនម្នាក់ និងស្រ្តីអ្នករួមដំណើរម្នាក់
បានបុកម៉ូតូគ្រីសអង្គរ ១គ្រឿង
បណ្តាលឱ្យអ្នកបើកបរម៉ូតូរបួសរលាត់ដៃជើង ដែលហេតុការណ៍នេះ
បានកើតឡើងកាលពីវេលាម៉ោង ២៣ និង ១០នាទី យប់ថ្ងៃទី០១ មិថុនា
២០១៣ នៅចំណុចផ្លូវកម្ពុជាក្រោម មុខវិទ្យាល័យជាស៊ីមសន្ធរមុខ
ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
តាមប្រភពបានឱ្យដឹងថា
គេបានឃើញរថយន្តបង្កខាងលើធ្វើដំណើរពីលិចទៅកើតលើផ្លូវកម្ពុជា
ក្រោម លុះដល់ចំណុចខាងលើស្រាប់តែរថយន្តបើកបត់ត្រលប់ក្រោយ
ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលធ្វើដំណើរស្របទិស
បណ្តាលឱ្យរថយន្តបុកកង់មុខដួលរបួសរលាត់ដៃរលាត់ជើង
ចំណែកម៉ូតូខូចខាតមួយកំណាត់មុខ ។ បច្ចុប្បន្ន
ភាគីទាំងពីរកំពុងធ្វើការចរចារ ៕
ថ្ងៃសៅរ៏ ទី១ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ២៣:៤០

No comments:
Post a Comment