ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Saturday, June 1, 2013

លោក​ជំទាវ ម៉ែន សំអន ៖ វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​រថភ្លើង​អូស​កំណើន​សេដ្ឋកិច្ចជាតិ

ភ្នំពេញ ​ ៖ ​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​រថភ្លើង​អូស​កំណើន​សេដ្ឋកិច្ចជាតិ ​ឲ្យ​មាន​ការ រីកចម្រើន​ទៅ​ថ្ងៃ​អនាគត​នៅ​ប្រទេស​កម្ពុជា​ផ្ដើម​ចេញពី​វិស័យ​នេះ​កម្ពុជា​ បាន​រៀបចំ​ច្បាប់ ​ស្ដីពី​វិនិយោគ​ដើម្បី​បង្កើន​ការ​លើក​ទឹក​ចិត្ដ​ទាក់ទាញ​លំហូរ​វិនិយោគ​ ឲ្យបាន​កាន់​តែច្រើន​ថែម​​ទៀត​នៅ​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យដឹងពី​លោកជំទាវ​ម៉ែន សំអន ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ​ជាមួយ​ រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច ក្នុង​ឱកាស ​ដែល​លោកស្រី​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធន៍​ដាក់ឲ្យ​ដំណើរការ មជ្ឈមណ្ឌល​អប់រំ និង​កំសាន្ដ ឃី​ដ ស៊ី​ធី ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ​សង្កាត់​បឹង​កេងកង​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី១​ ខែមិថុនា ឆ្នាំ​២០១៣។
លោកជំទាវ ​ម៉ែន សំអន ​ បាន​មានប្រសាសន៍​ថ្លែង​អបអរសាទរ​ដោយ​ក្តី​រីករាយ​បំផុត​ចំពោះ ​លោកស្រី​ហ៊ុន ម៉ាលី និង​ដៃគូ​ដែល​បាន​បង្កើត​ឲ្យ​មាន​ជា​អាគា រមជ្ឈមណ្ឌល អប់រំ​សម្រាប់​កុមារ លេង​កំសាន្ដ​នៅទីនេះ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​មជ្ឈមណ្ឌល​នេះ ប្រាកដ​ជា បាន​អប់រំ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ប្រកបដោយ​សីលធម៌​ល្អ គំនិត​ច្នៃ ប្រឌិត និង​សុខ ភាពរឹងមាំ និង​បានរួម​ចំណែក​ជំរុញ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម។ វត្តមាន​ របស់​មជ្ឈមណ្ឌល នេះ ក៏​ជា​ការ​គូសបញ្ជាក់​កាន់​តែច្បាស់ នូវ​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ ទុន​ក្នុង​ការ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា។ លោកស្រី​បាន​បន្ដថា​ ៖ វិស័យ​ឯកជន​ជា​ក្បាល ម៉ាស៊ីន រថភ្លើង​អូស​កំណើន​សេដ្ឋកិច្ចជាតិ​ឲ្យមាន​ការ​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត​នៅ ប្រទេស​កម្ពុជា​ផ្ដើមចេញពី​វិស័យ​​នេះ​កម្ពុជា​បានរៀបចំ​ច្បាប់ ស្ដីពី​វិនិយោគ​ដើម្បី បង្កើន​ការលើក ទឹក​ចិត្តទាក់ទាញ​លំហូរ​វិនិយោគ​ឲ្យបាន​កាន់តែច្រើនថែម​ទៀត​នៅ​កម្ពុជា។ ​លោកជំទាវ ​ឧបនាយករដ្ឋមន្ត្រី​មាន​ក្ដី​សង្ឃឹម​ថា​៖​ ឆ្លង​តាមរយៈ​មជ្ឈមណ្ឌល​នេះ​និង ​ឈាន​ចូល​យ៉ាង​ជ្រៅ​ក្នុង​សកម្មភាព​ប្រកបដោយ​ស្ថេរភាព រួមចំណែក​ក្នុង​ការលើក​កំពស់ ការសប្បាយរីករាយ ការអប់រំ និង​ភាព​សុខដុមរមនា​របស់​កុមារ គ្រួសារ និង​សង្គម កម្ពុជា។ ទីផ្សារ​សេវាកម្ម​កំសាន្ដ​បែប​អប់រំ​សម្រាប់​កុមារ​តូច​នៅ​កម្ពុជា កំពុងតែ​ស្ថិតនៅ ដំណាក់ កាល ដំបូង​នៃ​​ការ​អភិវអឌ្ឍន៍​នៅឡើយ។ នេះ​គឺជា​ការលំបាក តែ​នេះ​ក៏​ជា ឱកាសល្អ​មួយ អំណោយផល​ដល់វិស័យ​សេវាកម្ម​នេះ​នៅ​ប្រទេស​កម្ពុជា។ មាន​មាតា បិតា អាណា​ព្យា បាល​កុមារ ជាច្រើន​ដែល​មាន​ជីវភាព​ក្នុង​កំរិត​មធ្យម និង​ខ្ពស់​បាននិងកំពុង​ស្វែងរក និង​រង ចាំ​សេវាកម្ម​បែបនេះ។ ប្រជាពលរដ្ឋ​ប្រកបដោយ​ចំណេះដឹង សុខភាព​ល្អ និង​សីលធម៌​ល្អ គឺជា​មូលដ្ឋាន​សង្គម​ចាំបាច់​ប្រទេស​នីមួយៗ និង​ជា​កំលាំង​ចលករ​ដ៏​ខ្លាំងក្លា រួមចំណែក កសាង​សង្គម​គ្រួសារ និង​ប្រទេស​ទៅរក​វិបុលភាព៕
កោះសន្តិភាព

ថ្ងៃ អាទិត្យ, ០២ មិថុនា ២០១៣


វិមាន
a

No comments:

Post a Comment

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII