ថ្ងៃសៅរ៏ ទី១៥ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១២:៥៩
ខេត្តកណ្តាល៖
មនុស្ស៤នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធម៌
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហ៊ីយ៉ាន់ដាយបើកបុកពី
ក្រោយរថយន្តកូរ៉េចតស្ងៀមពេញទំហឹង
បណ្តាលឲ្យអ្នកជិះក្នុងររថយន្តកៀបជាប់ក្នុងកាប៊ីនតែម្តង ។
គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី
ទៀបភ្លឺថ្ងៃទី១៥ មិថុនា ២០១៣ តាមបណ្តោយផ្លូវជាតិលេខ៥
ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង
ស្រុកកណ្តាលស្ទឹង ។
ជនរងគ្រោះដែលស្លាប់១-ឈ្មោះអេង ចាន់សាត
ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកបើករថយន្ត មានទីលំនៅភូមិពោធិ៍ ឃុំខ្វាវ
ស្រុកសំរោង ខេត្តតាកែវ ២-ឈ្មោះកង ថុល ភេទប្រុស អាយុ២៥ឆ្នាំ
មានទីលំនៅភូមិព្រៃនាងនួន ឃុំព្រះលិពេន ស្រុកសំរោង ៣-ឈ្មោះសៅ
សុខឿន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិអូរជ្រៅ ឃុំបឹងជៀវ
ស្រុកស្រែអំបិល និង៤-ឈ្មោះអ៊ី លាងហេង ភេទប្រុស អាយុ១៨ឆ្នាំ
មានទីលំនៅភូមិព្រៃនាងនួន ឃុំព្រះលិពេន ស្រុកសំរោង ។
ក្រោយពេលកើតហេតុសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យ
ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី
ចំណែករថយន្តដាក់មេប្រូចបាត់ស្រមោល ។

No comments:
Post a Comment