ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, June 30, 2013

ប្រទេស​ក្រូអាន​ក្លាយ​ជា​សមាជិក​ទី២៨​របស់​សហគមន៍​អឺរ៉ុប

ទីបំផុត​ទៅ​នៅ​ថ្ងៃទី០១ ខែកក្កដា នេះ ប្រទេស​ក្រូអាន ត្រូវ​​បាន​ប្រកាស​ជា​ផ្លូវ​ការ​ចូល​ជា​សមាជិក​ទី២៨​របស់​សហគមន៍អឺរ៉ុបហើយ។ ដែល​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ក្រូអាដ​​ ក្លាយ​ជា​ប្រទេស​ទី​២ នៃ​អតីត​សហរដ្ឋ​យូ​ហ្គោ​ស្លា​វី​ ដែល​បាន​ចូល​ជា​សហគមន៍​អឺរ៉ុប​បន្ទាប់ពីស្លូ​វា​នៀកាល​​ឆ្នាំ​២០០៤។

ទង់ជាតិនៃប្រទេសក្រូអាដ
ប្រទេស​ក្រូអាដ ស្ថិត​នៅ​តំបន់​បាកាន មាន​ប្រជាពលរដ្ឋ ៤,២លាន​នាក់។ ប្រទេស​នេះ​បាន​ប្រកាស​ឯករាជ្យ​របស់​ខ្លួន​ដោយ​ផ្តាច់​ចេញ​ពី យូហ្គោស្លាវី នៅ​ឆ្នាំ​១៩៩១។
គួរ​បញ្ជាក់​ដែរ​ថា ​ដើម្បី​ក្លាយជា​សមាជិក​របស់​ស​ហគម​ន៍​អឺរ៉ុបនេះ ប្រទេស​ក្រូ​អាដ​បាន​បំពេញ​តាម​លក្ខ ខណ្ឌ​មួយ​ចំនួន​របស់​សហគមន៍អឺរ៉ុ​បដូចជា ​គោលនយោបាយ​រួម របស់​អឺរ៉ុប​ស្ដីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង ទីផ្សារពលកម្ម​ គ្រប់គ្រង​អំពើពុករលួយ ប្រយុទ្ធប្រឆាំង​បទល្មើស និង​សហការ​ជាមួយ​តុលាការអន្ដរជាតិ កាត់ទោស​ជនល្មើស​សង្គ្រាម​នៅ​យូ​ហ្គោ​ស្លា​វី​ចាស់​​ជា​ដើម៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII