ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, July 2, 2013

កសិករកូរ៉េខាងត្បូង ធ្វើបាតុកម្ម ទ្រង់ទ្រាយធំ ប្រឆាំងទំនាក់ទំនង FTA ជាមួយចិន

បូសានៈ ក្រុមកសិករ និងអ្នកនេសាទ ជាច្រើនពាន់នាក់ របស់កូរ៉េខាងត្បូង បានចូលរួមធ្វើបាតុកម្មកាលពីថ្ងៃអង្គារ កន្លងទៅនេះ ដើម្បីប្រឆាំងការធ្វើទំនាក់ទំនង ពាណិជ្ចកម្មសេរី របស់កូរ៉េខាងត្បូងជាមួយចិន ខណៈដែល ប្រទេសទាំងពីរ បានចាប់ផ្តើមនូវកិច្ចចរចាថ្មីមួយ ដោយលុបបំបាត់របាំងពន្ធគយ រវាងប្រទេស សេដ្ឋកិច្ចធំជាងគេទាំងពីរ ប្រចាំតំបន់អាស៊ី ។
ទីភ្នាក់ងារសារព័ត៌មាន Yonhap News ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៣នេះបានឲ្យដឹងថា តាមការសន្និដ្ឋាន មានមនុស្សប្រមាណ៣២០០នាក់ មកពីទូទាំងប្រទេស បានចូលរួមក្នុង ការធ្វើបាតុកម្ម នៅពីមុខមជ្ឈមណ្ឌល BEXCO ដែលស្ថិតនៅចម្ងាយប្រមាណពីរទៅបីគីឡូម៉ែត ពីទីតាំងនៃការធ្វើកិច្ចចរចារវាងភាគីទាំងពីរ ដែលស្ថិត នៅភាគអាគ្នេយ៍នៃទីក្រុងកំពង់ផែ បូសាន។ ដោយឡែក អ្នករៀបចំការធ្វើបាតុកម្មវិញបានឲ្យដឹងថា អ្នកចូលរួមក្នុង បាតុកម្មមានប្រមាណរហូតដល់ ៦០០០នាក់៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII