ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, June 30, 2013

៤នាក់ស្លាប់ ក្នុងការតវ៉ាប្រឆាំង ប្រធានាធិបតីអេហ្ស៊ីប

គែរ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ ២០១៣ នេះថា យ៉ាងហោច ណាស់ មនុស្ស៤នាក់ បានស្លាប់កាលពីថ្ងៃអាទិត្យ កន្លងទៅនេះនៅពេល ដែលមានការវាយប្រហារ ដោយកាំភ្លើង ទៅលើហ្វូងបាតុករប្រឆាំង នឹងលោកប្រធានាធិបតី អេហ្ស៊ីប ម៉ូហាម៉េដ ម៉ូស៊ី នៅទីក្រុង ប៊ែនី ស៊ូអែហ្វ និង អាស្សូត។ នេះបើតាមការផ្សាយពី សារព័ត៌មានរដ្ឋអេហ្ស៊ីប MENA។
Photo by DAP-News
ជនរងគ្រោះរហូតដល់ស្លាប់ដំបូងគេនោះ គឺជាបុរសវ័យ ២០ឆ្នាំម្នាក់ដែលបាន បាត់បង់ជីវិត ពេលទៅដល់មន្ទីរពេទ្យ បន្ទាប់ពីលោក ទទួលរងការវាយប្រហារ អំឡុងពេលធ្វើបាតុកម្មប្រឆាំង នឹងលោកប្រធានាធិបតី ម៉ូហាម៉េដ ម៉ូស៊ី នៅ ទីលានម៉ាទីស នៃទីក្រុង ប៊ែនី ស៊ូអែហ្វ។ បន្ទាប់មក មនុស្ស ៣នាក់បន្ថែមទៀត បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា រវាង ក្រុមអ្នកគាំទ្រ និងប្រឆាំង លោកប្រធានាធិបតីអេហ្ស៊ីប។
ទោះបីជាយ៉ាងណាក៏ដោយខាង ក្រសួងសុខាភិបាលរបស់ ប្រទេសអេហ្ស៊ីប បានអះអាងថា មនុស្សប្រមាណជា ២៥០ នាក់បានទទួលរង របួសនៅក្នុងការតវ៉ា ប្រឆាំងមេដឹកនាំអេហ្ស៊ីប នៅទីក្រុងគែរ, អាឡិចហ្សង់ឌ្រា, ដាកាលីយ៉ា, មីនូហ្វីយ៉ា, ប៊ែហេរ៉ា, និង ប៊ែនី ស៊ូអែហ្វ ជាដើម។
គួរបញ្ជាក់ផងដែរថា ក្រុមអ្នកតវ៉ាប្រមាណជា ៥០០នាក់ បានវាយប្រហារ ទីស្នាក់ការកណ្តាល របស់គណបក្ស ភាតរៈភាព ម៉ូស្លីម ដែលដឹកនាំដោយ លោកប្រធានាធិបតីក្នុង រដ្ឋធានីគែរ ដោយ ពួកគេបានគប់ដុំថ្ម, ដបស្រា, ព្រមទាំង ដុតកង់ឡាន នៅទីនោះទៀតផង។
មន្ត្រីរដ្ឋាភិបាលអេហ្ស៊ីបបានអះអាងថាក្រុមអ្នកតវ៉ា រាប់លាននាក់ បានប្រមូលផ្តុំគ្នាទូទាំង ប្រទេសដើម្បីសម្តែងការ ប្រឆាំងលោក ម៉ូស៊ី ហើយចំពោះកិច្ចពិភាក្សាគ្នារវាង រដ្ឋាភិបាល និង បក្សប្រឆាំងដើម្បីស្វែងរកដំណោះស្រាយ បញ្ហារវាងគ្នា នឹង គ្នាក៏មិនទាន់បានធ្វើ ឡើងនៅ ឡើយនោះដែរ ៕

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII