បើតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូខាងលើឈ្មោះ មួន សុភាព អាយុ២៤ឆ្នាំ មុខរបរជានិស្សិត មានស្រុកកំណើតនៅក្រុងម៉ាល័យ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅសំណង់១២ ខណ្ឌទួលគោក ជិះម៉ូតូម៉ាកសេ១១០ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BF0003 ។ ចំណែកក្មេងប្រុសដែលរងគ្រោះ នៅមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះក្រោយពេលកើតហេតុត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យភ្លាមៗ។
ក្នុងហេតុការណ៍នេះ បុរសដែលជាម្ចាស់ម៉ូតូបានសងថ្លៃព្យាបាលចំនួន១៧០ដុល្លារ ដើម្បីបញ្ចប់រឿង ចំណែកឯឪពុកម្តាយកុមាររងគ្រោះក៏យល់ព្រម ទទួលលុយចំនួន១៧០ដុលា្លរដើម្បីបញ្ចប់រឿងដែរ ៕



No comments:
Post a Comment