រាជធានីភ្នំពេញ ៖
មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ កាលពីវេលាម៉ោង ០០
និង ៤០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០២ មិថុនា ២០១៣
នៅចំណុចផ្លូវ១៨២ កែងផ្លូវ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់២
ខណ្ឌទួលគោក ទល់មុខភោជនីយ៍ដ្ឋានទីក្រុងបៃតង
បណ្តាលឱ្យរងរបួសធ្ងន់ ៣នាក់ និងស្រាលម្នាក់ ។
តាមប្រភពបានឱ្យដឹងថា គេបានឃើញម៉ូតូស្មាស់
១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1H-8926
បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចលើផ្លូវ១៨២
ក្នុងល្បឿនលឿន
ស្រាប់តែមកដល់ផ្លូវបែកជាបួនក៏បានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូ
ស្មាស់ ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1C-5855 មានគ្នា
៣នាក់ ធ្វើដំណើរពីត្បូងទៅជើងលើផ្លូវ២៦១
ក្នុងល្បឿនលឿនដូចគ្នា ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយ
ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ
ចំណែកម៉ូតូត្រូវសមត្ថកិច្ចដឹកយកទៅរក្សាទុក ។
ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០១:០០

No comments:
Post a Comment