ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Saturday, June 1, 2013

ដើរ​ចូ​ល​ផ្សារ​បំណង​ទិញ​ឥវ៉ាន់ លុះ​ឃើញ​ទូរ​ស័ព្ទ​គេ​សាក​ថ្ម​ចោល​ក៏​រពិស​ដៃ​លួ​ច​ត្រូវសមត្ថ​កិច្ច​វាយ​ខ្នោះ​ជាប់​

រា​ជ​​ធា​នី​​ភ្នំ​​ពេញ​៖ បុរស​​​ម្នាក់​​ត្រូវ​​នគរ​បាល​​ប៉ុស្តិ៍​អូ​​ឡាំ​​ពិ​ក​​ ធ្វើ​ការ​ចាប់​​ឃាត់​ខ្លួន បន្ទាប់​ពី​​រូប​គេ​​បាន​ធ្វើ​សកម្ម​ភាព​​លួច​​ទូរ​ស័ព្ទ​ដៃ​​របស់​​អាជីវ​ ករ​នៅ​ក្នុង​​ផ្សារ កាល​​ពី​​​វេ​លា​​ម៉ោង​​១១​​និង​​៣០​នា​ទី ​ថ្ងៃ​ទី​​០១ ខែ​មិ​ថុនា ឆ្នាំ​​២០១៣ ស្ថិត​នៅ​​ចំ​ណុច​​ផ្សារ​អូ​ឡាំ​ពិ​ក សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ។
 
បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ដែលធ្វើ​សកម្ម​ភាព​លួច​ទូរស័ព្ទ​ខាង​លើនេះ​មាន​ឈ្មោះ អៀង វណ្ណា អាយុ ៣០​ឆ្នាំ ស្នាក់នៅ​ភូមិ​ផ្អេ​រ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។ ក្រោយ​ពេល​សមត្ថ​កិច្ច​ធ្វើការ​សាក​សួរ ជន​សង្ស័យ​បាន​សារ​ភាព​ថា ខ្លួនពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រ​កាន់​មែន ដោយ​មុនពេល​កើត​ហេតុ​ខ្លួន​​និង​បក្ខពួក​ម្នាក់ទៀត​បាន​ដើរចូល​ទៅ​ក្នុង​ ផ្សារ​អូ​ឡាំ​ពិ​ក ក្នុង​​បំណងទៅ​​ទិញ​ឥវ៉ាន់ លុះ​​ឃើញ​ឱកាស​ល្អ​ ក៏​បន្លំ​ធ្វើ​សកម្ម​ភាព​លួច​ទូរស័ព្ទ​របស់​អ្នកលក់​ដែល​កំពុង​សាកថ្ម​ នៅក្នុង​តូប​លក់​ដូរ​តែម្តង​ទៅ​។
 
បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅកាន់​អធិការដ្ឋាន​ ខណ្ឌចំការមន​ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ឲ្យ​តុ​លា​ការ​ ចាត់​ការ​ទៅតាម​នីតិ​វិធី​ច្បាប់​៕
 ថ្ងៃ អាទិត្យ ទី 02 ខែ មិថុនា ឆ្នាំ 2013

១

No comments:

Post a Comment

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII