ឥណ្ឌា៖
នៅព្រឹកព្រលឹមថ្ងៃទី១៩ មិថុនានេះ ព្យុះម៉ូសុងដែលបានបោកបក់
ទៅលើរដ្ឋចំនួន២
របស់ប្រទេសឥណ្ឌាបានសម្លាប់មនុស្សឈានដល់១២០នាក់ហើយ
ហើយរដ្ឋដ៏សំខាន់
និងល្បីរបស់ប្រទេសនេះក៏កំពុងទទួលរងគ្រោះទឹកជំនន់ផងដែរ។
លោក Jaspal Arya រដ្ឋមន្ត្រីក្រសួងមហន្តរាយជាតិរបស់ប្រទេសនេះបានថ្លែងប្រាប់បណ្ដាញផ្សព្វផ្សាយថា ព្យុះម៉ូសុងបានវាយលុករដ្ឋ Uttarakhand និង រដ្ឋ Himachal Pradesh ហើយពេលនេះជំនន់ទឹកភ្លៀងបានហូរធ្លាក់ពីរដ្ឋទាំង២ឆ្ពោះទៅរដ្ឋញូដេលីផងដែរ។
លោក ថ្លែងថា មកដល់ពេលនេះសពពលរដ្ឋចំនួន១១០នាក់ហើយត្រូវបានរកឃើញ និងជាច្រើននាក់ទៀតបានបាត់ខ្លួននៅឡើយ ទោះជាយ៉ាងណាអជ្ញាធរពាក់ព័ន្ធបានកំពុងជួយអន្តរាគមន៍ និងមានការប្រើឧទ្ធម្ភាគចក្រចំនួន ១០ គ្រឿងដើម្បីជួយសង្គ្រោះ និងជួយជម្លៀសអ្នកដែលរងគ្រោះទៅរកទីទួលសុវត្ថិភាព៕

ប្រែសម្រួល ៖ យូលីន

No comments:
Post a Comment