កំពង់ចាម៖ វីរយុវនិស្សិតសម្តេចតេជោ សែន ក្រុមទី២៦សេ
បានហៅនូវសកម្មភាពមនុស្សធម៌ និងការចែករំលែក នូវគ្រឿងឧបភោគ
បរិភោគជូនដល់ប្រជាពលរដ្ឋក្រីក្រថា ជាវប្បធម៌ចែករំលែក
ដ៏ប្រពៃតាមលំអានប្រមុខដឹកនាំ ប្រទេសកម្ពុជា ជាពិសេសសម្តេចតេជោ សែន
នាយករដ្ឋមន្រ្តី។
វីរយុវនិស្សិតស្ម័គ្រចិត្តសម្តេចតេជោ សែន ក្រុម២៦សេ ដែលមានលោក ឌី ពុទ្ធារ៉ា ជាប្រធានកំពុងបំពេញការងារ វាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនោះ រៀងរាល់ថ្ងៃឈប់សម្រាកចុងសប្តាហ៍ តែងនាំ គ្នាយកគ្រឿងឧបភោគ បរិភោគផ្ទាល់ខ្លួនមួយចំនួន ទៅចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិ-ឃុំ ដែលខ្លួនបំពេញ ការងារ។ កាលពីថ្ងៃសៅរ៍ ទី១ ខែមិថុនា នេះ ក្រុមវីរយុវនិស្សិតស្ម័គ្រចិត្តក្រុម២៦សេ បាននាំយកអង្ករ ត្រីខ ទឹកត្រី និង ទឹកស៊ីអ៊ីវ ទៅជូនប្រជាពលរដ្ឋ១៥គ្រួសារ ដែលកំពុងជួបការលំបាកនៅភូមិវាលបំពង់ ឃុំខ្ពបតាងួន ស្រុកស្ទឹង ត្រង់ ខេត្តកំពង់ចាមផងដែរ។
ប្រធានក្រុមវីរយុវនិស្សិតស្ម័គ្រចិត្តសម្តេចតេជោ សែន លេខ២៦សេ លោក ឌី ពុទ្ធារ៉ា បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលឲ្យដឹងថា ដោយមើលឃើញពីស្ថានប្រជាពលរដ្ឋក្នុងភូមិវាលបំពង់មួយចំនួន កំពង់ជួបខ្វះខាតក្នុង ជីវភាព ទើបរូបលោក និងសមាជិកក្រុម បានយកនូវគ្រឿងឧបភោគ បរិភោគរបស់ខ្លួនមួយចំនួនទៅចែកជូនពួក គាត់។
លោក ឌី ពុទ្ធារ៉ា បានហៅការចែកនូវគ្រឿងឧបភោគ បរិភោគទាំងអស់នេះ ជាវប្បធម៌ចែករំលែករបស់ប្រជាពលរដ្ឋ ខ្មែរ និងជាការចេះជួយគ្នាគ្រាជួបទុក្ខលំបាក ពោលជាវប្បធម៌មួយដ៏ល្អបំផុត ដែលជាលំអានរបស់ថ្នាក់ដឹកនាំរាជ រដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ សែន នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតែងយកចិត្តទុក្ខដាក់រាល់ទុកលំ បាករបស់ប្រជាពលរដ្ឋខ្មែរ តិចក្តី ច្រើនក្តី គឺសម្តេចតែងតែជួយជាប្រចាំ៕
Sunday, 02 June 2013 07:33 ដោយៈ ដើមអម្ពិល (DAP)-ID: 009

No comments:
Post a Comment