ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Friday, June 21, 2013

កង​កម្លាំង​ទ័ព​អាកាស​​​ស៊ីរី​​​ទម្លាក់​គ្រាប់​បែក​លើ​មូល​ដ្ឋាន​គូសាយ

ភ្នំពេញ ប៉ុស្តិ៍ 

Monday, 03 June 2013

SYRIA-01
ក្រុង​ដាម៉ាស់ៈ កង​កម្លាំង​ទ័ព​អាកាស​របស់​ស៊ីរី​បាន​ទម្លាក់​គ្រាប់​បែក​លើ​មូល​ដ្ឋាន​ គូសាយ​ កាល​ពី​ថ្ងៃ​អាទិត្យ​ រយៈ​ពេល​ពីរ​សប្ដាហ៍​នៅ​​ក្នុង​ការ​វាយ​ប្រហារ​គាំ​ទ្រ​ដោយក្រុម​ហេប៊ូឡា​ ខណៈ​របប​នេះ​បាន​និយាយ​ថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​តែ​ក្រុម​កាក​បាទ​​ក្រហម​ចូល​ទៅក្នុង​ទីប្រជុំ​ជន​ ដែល​រង​ការ​វាយ​ប្រហារ​​នេះ​ប៉ុណ្ណោះ​ នៅ​ពេល​​ខ្លួន​បាន​វាយឈ្នះ​ក្រុម​ឧទ្ទាម​។​​
នៅ​ឯ​អង្គការ​សហ​ប្រជា​ជាតិ​ ក្រុម​ការ​ទូត​បាន​និយាយ​ថា រុស្ស៊ី​បាន​គាំ​ទ្រ​សេច​ក្ដី​ប្រកាសពង្រាង​​​របស់​ក្រុម​ប្រឹក្សា​សន្តិ​ សុខ​ដែល​សម្ដែង​នូវ​​ «កង្វល់​យ៉ាង​ខ្លាំង​» ​ពីស្ថាន​ភាព​នៅ​ក្នុង​ទីប្រជុំ​ជា​យុទ្ធ​សាស្ត្រ​នៅ​ជិត​ព្រំ​ដែន​ជាប់​នឹង ​ប្រទេស​លីបង់​។​​
នៅ​កន្លែង​ផ្សេង​ទៀត​ ការ​បំផ្ទុះ​រថ​យន្ត​មួយគ្រឿង​​បាន​សម្លាប់​សមា​ជិក​កងកម្លាំង​សន្តិ​សុខ​នៅ ​ក្នុង​ទីក្រុង​ដាម៉ាស់​ដោយ​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​អាយុ​ជីវិត​ប្រមាណ​ ៩៤ ០០០​នាក់​ នៅ​ក្នុង​ជម្លោះ​រយៈពេល​ជាង​ពីរ​ឆ្នាំ​នេះ​ ខណៈ​ប្រទេស​បារាំង​បាន​និយាយ​ថា សន្និ​សីទ​សន្តិ​ភាព​ស្ដីពី​ការ​បញ្ចប់​នូវ​ការ​បង្ហូរ​ឈាម​នេះ​អាច​ត្រូវ​ បាន​គេ​ពន្យារ​ពេល​។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ

No comments:

Post a Comment

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII