ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៤:៣២
ចាប់តាំងពីបើកទំព័រសហស្សវត្សថ្មីមក
ប្រជាជនចិនបានចេញទៅទេសចរណ៍ក្រៅប្រទេសមានកំណើនជាង៨ដង
ពោលគឺ១០លាននាក់ក្នុងឆ្នាំ២០១០
រហូតដល់ចំនួន៨៣លាននាក់នៅឆ្នាំ២០១២
ហើយបានចាយវាយទៅលើការស្នាក់អាស្រ័យ កម្សាន្ត
ហូបចុកយ៉ាងក្រាសក្រែលនៅតាមតំបន់ទេសចរណ៍នានានៃបណ្តាប្រទេស
ក្នុងពិភពលោកដែលធ្វើឱ្យគេធ្វើស្ថិតិឃើញថា
ប្រជាជនចិនឈរលំដាប់លេខ១
នៃការផ្តល់ចំណូលទេសចរណ៍ទៅក្នុងពិភពលោក ។
ការកើនឡើងយ៉ាងឆាប់រហ័សនេះ
ជាភស្តុតាងជាក់ស្តែងស្តីពីការកើនប្រាក់ចំណូលប្រចាំគ្រួសាររបស់
ប្រជាជនចិនដែលបានផ្តល់ឱកាសសម្រាប់ពួកគេចេញដំណើរកម្សាន្តជា
ច្រើនកន្លែងនៅក្នុងពិភពលោក ។
ម្យ៉ាងវិញទៀតកំណើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនចិនក៏បាន
ជំរុញឱ្យមានការចាយវាយទៅក្នុងវិស័យទេសចរណ៍ក្រៅប្រទេសកើន
ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ។
តាមអង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិ (UNWTO)
បានបញ្ជាក់ក្នុងរបាយការណ៍ឆ្នាំ២០១២ ថា
ប្រជាជនចិនក្លាយជាប្រភពផ្តល់ចំណូលទេសចរណ៍ធំជាងគេបំផុតលើ
ពិភពលោក ឈ្នះលើចំនួនអ្នកទេសចរអាល្លឺម៉ង់
ព្រោះតែប្រជាជនចិនបានទៅកម្សាន្តនៅតាមបណ្តាប្រទេសនានាច្រើនជាង
គេក្នុងពិភពលោក ។
អ្នកទេសចរចិនក្រៅប្រទេសបានចំណាយប្រាក់សរុបរហូតដល់ជាង១០២
ពាន់លានដុល្លារអាមេរិកជាចំណុចកំពូលបង្អស់ក្នុងរយៈពេលដែល
ប្រទេសចិនបានវិវត្តន៍យ៉ាងឆាប់រហ័សក្នុងទីផ្សារទេសចរណ៍លើពិភពលោក
និងបានក្លាយជាអ្នកចំណាយធំជាងគេបំផុតសម្រាប់វិស័យទេសចរណ៍ក្នុង
ឆ្នាំ២០១២ ។
កាលពីដើមឆ្នាំ២០១៣ កន្លងមកនេះ លោកតាលីប រីហ្វៃ
(Taleb Rifai) អគ្គលេខាធិការ UNWTO
បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានចិននៅស្នាក់ការកណ្តាលនាទី
ក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ឱ្យដឹងថា
ការកើនឡើងយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចចិន
គឺមានកំណើនពីប្រជាជនចិនថ្នាក់កណ្តាលដែលជាប្រភពចំណាយដ៏ចម្បងទៅ
ក្នុងទីផ្សារទេសចរណ៍ ឧស្សាហកម្មគ្មានផ្សែងមួយនេះ ។
ពោលគឺពួកគេយកពេលទំនេរពីការងារធ្វើដំណើរកម្សាន្តនៅតាម
ស្រុក-ខេត្ត-ក្រុងនានាក្នុងប្រទេសរបស់ខ្លួន
ហើយចំណាយទៅលើការទិញអីវ៉ាន់គ្រឿងហូបចុក, សម្ភារ,
គ្រឿងអេឡិចត្រូនិច, គ្រឿងបច្ចេកវិជ្ជា
ដែលជាចលករមួយជំរុញឱ្យមានចរន្ត និងកំណើនសេដ្ឋកិច្ចក្នុងស្រុក ។
លោកអគ្គលេខាធិការតាលីប
រីហ្វៃក៏បានសរសើរពីកំណើនភ្ញៀវទេសចរបរទេសនានា
ដែលចូលទៅកាន់ប្រទេសចិនវិញដែរថា ផ្តល់ប្រាក់ចំណូលឱ្យចិនច្រើន
ពីព្រោះប្រទេសចិនក៏សម្បូណ៌តំបន់ទេសចរណ៍មិនចាញ់គេដែរ
ក្នុងពិភពលោក ។ ក្នុងឆ្នាំ២០១២
ភ្ញៀវទេសចរបរទេសដែលចូលទៅកាន់ប្រទេសចិនមានប្រមាណជិត៦០លាន
នាក់ ។ ប្រទេសចិនឈរនៅលំដាប់ទី៣
ផ្នែកស្រូបទាញវិស័យទេសចរណ៍របស់ពិភពលោក បន្ទាប់ពីប្រទេសបារាំង
និងសហរដ្ឋទអាមេរិក ។ កាលពីឆ្នាំ២០០៥ ប្រទេសចិនឈរលំដាប់ទី៧
តែនៅឆ្នាំ២០១១ ចិនរំកិលខ្លួនយ៉ាងឆាប់រហ័សមកឈរលំដាប់ទី៣វិញ
តាមកិតពីក្រោយសហរដ្ឋអាមេរិក និងដណ្តើមឡើងពីលើអាល្លឺម៉ង់ ៕

No comments:
Post a Comment