រាជធានីភ្នំពេញ ៖
បុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងបានជិះម៉ូតូស្កុបពី
១គ្រឿង ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១
ក្នុងទិសដៅពីត្បូងទៅជើង
មកដល់ចំណុចមុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន
ក៏ជ្រុលទៅបុកពីក្រោយរ៉ឺម៉កម៉ូតូពេញទំហឹង
បណ្តាលឱ្យរងរបួសបែកមាត់ ហើយម៉ូតូខូចខាតទាំងស្រុង
ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០០ និង ២៥នាទី
រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ មិថុនា ២០១៣ ។
ក្រោយកើតហេតុម្ចាស់ម៉ូតូស្កុបពីខាងលើបាន
ស្ទុះទៅដកសោរ៉ឺម៉កម៉ូតូ បង្កឱ្យមានការឈ្លោះប្រកែកគ្នា
ទើបសមត្ថកិច្ចចុះអន្តរាគមន៍ដកហូតម៉ូតូទាំងពីរទៅរក្សាទុកនៅ
អធិការដ្ឋាននគរបាលខណ្ឌចំការមន
ដើម្បីឱ្យភាគីទាំងពីរចូលមកដោះស្រាយ ៕
ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០០:៤៨

No comments:
Post a Comment