ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Saturday, June 15, 2013

សហរដ្ឋ​អាមេរិក​​បញ្ជាក់​ថា ការដែល​រដ្ឋាភិបាល​ស៊ីរី ប្រើប្រាស់​អាវុធ​គីមី​បាន​តំរូវ​អោយ​លោក​អូបាម៉ា ត្រូវ​តែ​ផ្តល់​ជំនួយ​យោធា​អោយ​ក្រុម​ឧទ្ទាម​ស៊ីរី

14-6-13-jj-fullអាមេរិក ៖ ​ប្រធានាធិបតី​អាមេរិក​​លោក​បារ៉ាក់ អូបាម៉ា បាន​សំរេច​ផ្តល់​ការ​គាំទ្រ​ផ្នែក​យោធា​ទៅ​អោយ​ពួក​ឧទ្ទាម​ស៊ីរី​ បន្ទាប់​​ពី​សហគមន៍​អន្តរជាតិ​បាន​ទទួល​ព័ត៌មាន​សម្ងាត់​មក​ថា រដ្ឋាភិបាល​របស់​លោក អាសាត​ (Assad) ប្រើប្រាស់​អាវុធ​គីមី។
ថ្លែង​នៅក្នុង​សន្និសីទ​ តាម​ទូរស័ព្ទ​មួយ​លោក បេន រ៉ូឌី (Ben Rhoes) ទីប្រឹក្សា ​សន្តិសុខ​អាមេរិក​បាន​និយាយ​​ថា ដោយ​យោង​ទៅ​របប​លោក អាសាត​ ប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​និង​ក្រុម​ប្រឆាំង​ស៊ីរី ជាច្រើន​លើក​កាលពី​ឆ្នាំ​កន្លង​ទៅ​នោះ ដូច្នេះ​ប្រធានាធិបតី​ត្រូវ​តែ​សម្រេច​ចិត្ត​ផ្តល់​ការ​គាំទ្រ​​បន្ថែម​ទៀត​ ​អោយ​ក្រុម​​​ប្រឆាំង​ ហើយ​ការ​គាំទ្រ​នោះ​គឺ​មាន​​ការ​ពាក់ព័ន្ធ​ និង​ការ​ផ្តល់​ជំនួយ​យោធា​ដោយ​ផ្ទាល់​ទៅ​អោយ​​ក្រុម​​ SMC ផង​ដែរ។
ក្រុម​ SMC មាន​ន័យ​ថា ក្រុមប្រឹក្សា​យោធា​កំពូល​ពោល​គឺ​​ជា​ក្រុម​យោធា​ដែល​កើត​ចេញ​​ពី​ក្រុម​បក្ស​ប្រឆាំង​​ស៊ីវិល។
លោក ​រ៉ូត​ឌី​ បន្ត​ទៀត​ថា ទោះបី​ជា​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​បាស្សា អាល់​អាសាត​ ប្រើ​ប្រាស់​​អាវុធ​គីមី​ប្រឆាំង​និង​ក្រុម​ប្រឆាំង​នៅក្នុង​កម្រិត​តូច​ ក៏ដោយ ​ក៏​លោក​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​​មាន​​​មនុស្ស​ពី ១០០ទៅ ១៥០នាក់បាន​ស្លាប់​ដោយ​អាវុធ​គីមី​នេះ​ដែរ៕
ម៉ៅ​ មករា

No comments:

Post a Comment

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII