បាងកក៖ បន្ទាប់ពីមានការ រុះរើគណៈរដ្ឋមន្រ្តី
ទ្រង់ទ្រាយធំ របស់បក្សកាន់អំណាច ភឿថៃ ឃើញថា លោកស្រី យីងឡាក់ បានកាន់កាប់
តំណែងរដ្ឋមន្រ្តីក្រសួង ការពារជាតិ និងនាយករដ្ឋមន្រ្តី
ត្រូវបានគណៈរដ្ឋមន្រ្តី បានចាត់ទុក ថាជា ប្រវត្តិសាស្រ្ត របស់ប្រទេសថៃ។
យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ចន្ទ ទី ១ ខែ កក្កដា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា បន្ទាប់ពីបក្សកាន់អំណាច ភឿថៃ ដឹកនាំដោយលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានធ្វើការរុះរើ គណៈរដ្ឋមន្រ្តីទ្រង់ទ្រាយធំ កាលពីចុងសប្ពាហ៍ មុន និង ស្បថចូលកាន់តំណែង ជាផ្លូវការ ចំពោះព្រះភ័ក្រព្រះមហាក្សត្រថៃ ព្រះបាទ ភូមិប៊ុល អឌុល្យាដេត ក្នុងការ ផ្តល់ព្រះរាជឱវាទ ទៅកាន់មន្រ្តីកាន់ មុខតំណែងថ្មី។
សម្រាប់ការរុះរើគណៈរដ្ឋមន្រ្តីលើកនេះ សង្កេតឃើញថា លោកស្រី យីងឡាក់ កាន់តំណែងពីរជា នាយករដ្ឋមន្រ្តីផង និង ជារដ្ឋមន្រ្តីក្រសួងការពារ ជាតិផង រីឯតំណែងសំខាន់ៗ ជាច្រើនផ្សេងទៀត ត្រូវផ្លាស់ប្តូរ ដូចជា ៖
១ លោក និវ៉ាត់ថាំរ៉ុង បុណ្យស៊ុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីពាណិជ្ជកម្ម
២ ឧត្តមសេនីយ៍ ប្រាឆា ព្រហ្មណក ឧបនាយករដ្ឋមន្រ្តី
៣ លោក ផុងថេប ថេបកញ្ចនា ឧបនាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី
៤ ឧត្តមសេនីយ៍ យុទ្ធសក្តិ សក្តិស៊ីប្រាផា អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ
៥ លោកស្រី ពេញចា លុយចំរើន អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ
៦ លោកស្រី ប៉ាវីណា ហោសុគុណ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច
៧ លោក ផង ឈីវ៉ណាន់ អនុរដ្ឋមន្រ្តីគមនាគមន៍
៨ លោក វិឆេត កាសេមថងស៊ី រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និង បរិស្ថាន
៩ លោក យ៉ាន់យ៉ុង ផួងរាជ អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
១០ លោក វិសាន តេជធីវ៉ាត់ អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
១១ លោក ឆៃកាសេម នីតិសិរិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
១២ លោក ឈ្លើម យូបាំរ៉ុង រដ្ឋមន្រ្តីក្រសួងការងារ
១៣ លោក ធីរ៉ាផាន់ ផាលុសុខ រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត និង បច្ចេកវិជ្ជា
១៤ លោក ចាតុរ៉ុន ឆាយសែង រដ្ឋមន្រ្តីក្រសួងអប់រំ
១៥ លោក សនវង្ស ធៀនថង អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល
ទន្ទឹមគ្នានេះដែរ លោក យុទ្ធសក្តិ សក្តិស៊ីប្រាផា អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងរដ្ឋមន្រ្តីដទៃទៀត បានចាត់ ទុកការកាន់ តំណែងផ្គួបទាំងពីររបស់ លោកស្រី យីងឡាក់ ថាជាស្រ្តីដំបូង ក្នុងប្រវត្ដិសាស្រ្តថៃ ដែលកាន់តំណែងនេះ។
លោកជឿជាក់ផងដែរថា លោកស្រី យីងឡាក់ នឹងមានទំនាក់ទំនង ល្អជាស្ថាប័នយោធាសម្រាប់ កិច្ចសហប្រតិបត្តិការ នានា ជាពិសេសដោះស្រាយ បញ្ហាភាគខាងត្បួងថៃ ៕