ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, July 28, 2013

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ធ្វើ​សេចក្តីថ្លែងការណ៍​ពី​សភាពការណ៍​ក្នុង​ថ្ងៃ​បោះឆ្នោត​

ភ្នំពេញ: ​បន្ទាប់ពី​បញ្ចប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានធ្វើ​សេចក្តីថ្លែងការណ៍ ក្នុងនាម​ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ សម្រាប់​ការបោះឆ្នោត អាណត្តិ​ទី​៥ នៅ​ល្ងាច​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​
​ក្នុង​សេចក្តីថ្លែងការណ៍ លោក ស ខេង បាន​លើកឡើងថា បរិយាកាស​សន្តិសុខ​ទូទៅ នៅក្នុង​ថ្ងៃ​
បោះឆ្នោត ថ្ងៃទី​២៨ ខែកក្កដា​នេះ មាន​លក្ខណៈ​ល្អប្រសើរ សភាពការណ៍​ស្ងប់ស្ងាត់​ល្អ ពុំមាន​អ្វី​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ទេ​។​
​នៅក្នុង​លិខិត​ដដែល​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​បន្តថា នៅក្នុង​ថ្ងៃ​បោះឆ្នោត​នេះដែរ អ្វីៗ​ដំណើរការ​ទៅបាន​រលូន ទៅតាម​អ្វីដែល​បានគ្រោង​ទុក​។ សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌ ក្នុង​រយៈពេល​មួយខែ​នេះ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ទៅនឹង​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០០៨ កន្លងមក បានន័យថា មានការ​ថយចុះ ៤២ ភាគរយ​។ បទល្មើស​ឧក្រិដ្ឋ​បាន​ថយចុះ ៥៤​ភាគរយ បទល្មើស​ម​ជ្ឈឹ​ម ២៥​ភាគរយ​។​
​លោក​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​បន្តថា ចំពោះ​បណ្តឹង ដែល​ប្តឹង​ចូល គ​.​ជ​.​ប ត្រូវបាន​ដោះស្រាយ​តាម​នីតិវិធី​ជាច្រើន និង​បណ្តឹង​មួយចំនួនទៀត កំពុង​ដោះស្រាយ​៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII