រដ្ឋមន្ត្រី
ការពារប្រទេសរបស់កោះតៃវ៉ាន់ បានលាលែងពីមុខដំណែង
បន្ទាប់ពីការស្លាប់របស់នាយទោម្នាក់
ដែលត្រូវបានចោទប្រកាន់ថាត្រូវបានរំលោភដោយកងទ័ព
ដែលបានធ្វើឲ្យផ្ទុះឡើង នូវការខឹងសម្បារនៅទូទាំងកោះតៃវ៉ាន់។
លោកជាង យីហួ នាយករដ្ឋមន្ត្រីតៃវ៉ាន់ បាននិយាយឲ្យដឹងដូច្នេះ។
លោក
ជាង ដែលបានប្រកាសអំពីការលាលែងរបស់លោកការហួ ជូ
នៅក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានស្តីអំពីការកែទម្រង់
គណៈរដ្ឋមន្ត្រី មិនបានបរិយាយអំពីមូលហេតុ នៃការលាលែងរបស់រដ្ឋមន្ត្រី
រូបនេះទេ។ លោកនាយករដ្ឋមន្ត្រីបានបន្តថា «ការ
រុះរើគណៈរដ្ឋមន្ត្រីគឺសំដៅឆ្លើយតបចំពោះក្តីសង្ឃឹមរបស់សាធារណជន
ទូទៅ។ យើងសង្ឃឹមថា គណៈរដ្ឋមន្ត្រីថ្មីអាច
ធ្វើការឲ្យបានល្អប្រសើរនូវសុខុមាលភាពរបស់ប្រជាជន។
ពួក
អ្នកសង្កេតការណ៍បាននិយាយថា
ទង្វើនេះគឺសំដៅធ្វើឲ្យធូរស្បើយនូវកំហឹង ចំពោះមរណភាពរបស់នាយទោ
ហ៊ុងជូងជីរ។ លោកហ៊ុងបានស្លាប់កាលពីថ្ងៃទី៤ ខែកក្កដា
ដោយសារគាំងបេះដូង
ដែលហាក់ដូចជាបណ្ដាលមកពីការបង្ខំឲ្យធ្វើការហ្វឹកហាត់ខ្លាំងពេក
ហួសកម្លាំងរបស់ខ្លួន
គឺនៅរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះនៅមុនពេលគាត់ត្រូវបានឲ្យចេញ
ពីការហាត់ហ្វឹកហ្វឺនដោយបង្ខំរយៈពេលមួយឆ្នាំដ៏យូរក្នុងការបំរើ
កងទ័ព។
ការចោទប្រកាន់
ស្តីពីការរំលោភ និងការប្រព្រឹត្តខុសឆ្គង
ត្រូវបានចុះផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក
ដោយរួមទាំងការអះអាងថា ថ្នាក់លើរបស់ហ៊ុង
បដិសេធមិនព្រមផ្តល់ទឹកឲ្យគាត់ផឹកនៅក្នុងអំឡុងការហ្វឹកហាត់មួយ
ទោះបីជាគាត់បានស្នើសុំជាច្រើនដងក៏ដោយ។
លោក
ហ៊ុងត្រូវបានគេរាយការណ៍ថា
គាត់បានឈ្លោះទាស់ទែងជាមួយថ្នាក់លើរបស់គាត់ដោយសារតែគាត់ប្ដឹង
ប្រឆាំងនឹងថ្នាក់លើរបស់គាត់ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាន
និយាយថា
លោកហ៊ុងត្រូវបានជាប់ឃុំតែម្នាក់ឯងពីបទយកស្មាតហ្វូនចូលទៅក្នុង
មូលដ្ឋានកងទ័ព។
ទាំង
លោកប្រធានាធិបតី ម៉ាយិញចូវ ទាំងលោក ភាវ
បានធ្វើការសុំទោសពីមុនរួចហើយចំពោះសោកនាដកម្ម
នេះដោយបានសន្យាធ្វើការស៊ើបអង្កេត ឲ្យដល់ទីបញ្ចប់ ចំពោះករណីនេះ
និងដាក់ទណ្ឌកម្មឲ្យបានធ្ងន់ធ្ងរបំផុតចំពោះអ្នកទទួលខុសត្រូវទាំងឡាយ
។ មន្ត្រីយោធា៤នាក់ ត្រូវបានចាប់ឃុំឃាំងដោយអាជ្ញាធរ
ពីបទចោទប្រកាន់ទាក់ទងនឹងករណីនេះនៅពេលដែលវិធានការដាក់ទណ្ឌកម្ម
ផ្សេងៗទៀតត្រូវបានធ្វើឡើងជាមួយនឹងមនុស្ស២៦នាក់ផ្សេងទៀត។
ការស៊ើបអង្កេត
មកដល់ពេលនេះ មិនបានធ្វើឲ្យធូរស្បើយនូវកំហឹងរបស់សាធារណជនទេ
ដោយមនុស្សរាប់ពាន់នាក់
ធ្វើបាតុកម្មនៅខាងក្រៅក្រសួងការពារជាតិប្រទេស នៅទីក្រុងតៃប៉ិ
នៅដើមខែនេះ៕
ថាលីយ៉ាន
កែចុងក្រោយនៅ ថ្ងៃអង្គារ ទី30 កក្កដា ឆ្នាំ2013 ម៉ោង13:35
