ប្រព័ន្ធ
ផ្សព្វផ្សាយផ្លូវការរបស់ក្រុងប៉េកាំងបានរាយការណ៍ថា
ឧស្ម័នបានចាប់ផ្តើមហូរទៅប្រទេសចិន
ដែលស្រេកឃ្លាននូវថាមពលតាមរយៈបំពង់បង្ហូរប្រេងពីប្រទេសមីយ៉ាន់
ម៉ានៅក្នុងគម្រោងដ៏សំខាន់មួយដែលបានបង្ហាញឲ្យឃើញបំពង់បង្ហូរប្រេងប្រវែង៧៩៣ គីឡូម៉ែត្រ រត់ចេញពី KyauKpyu នៅឆ្នេរសមុទ្រខាងលិចរបស់ប្រទេសមីយ៉ាន់ម៉ាដែលសម្បូរទៅដោយធនធាននៅជិតវាលឧស្ម័ន Shwe នៅក្នុងសមុទ្រ និង នៅទូទាំងប្រទេស។ បំពង់បង្ហូរប្រេងនេះរត់ចូលប្រទេសចិននៅ Ruili នៅ ភាគនិរតីប្រទេសនៅជិត តំបន់ដែលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងកងទ័ពឯករាជ្យរបស់ ពួកឧទ្ទាមកាជីន និង កងទ័ពមីយ៉ាន់ម៉ា ដែលត្រូវបានរាយ ការណ៍នៅដើមឆ្នាំនេះ។
បំពង់
បង្ហូរប្រេងនេះបានចាប់ផ្តើមធ្វើប្រតិបត្តិការកាលពីថ្ងៃអាទិត្យ
នៅក្នុងពិធីមួយនៅ ម៉ង់ដាឡៃ។
ប៉ុន្តែគម្រោងដ៏ចម្រូងចម្រាស់នេះគឺជាផ្លែផ្កានៃការគាំទ្រយូរមក
ហើយរបស់ក្រុងប៉េកាំងនូវរបបយោធាដែលគ្រប់គ្រងប្រទេសមីយ៉ានម៉ារាប់
ទសវត្សន៍ ជាការលោតផ្លោះមួយដែល
រដ្ឋាភិបាលកែទម្រង់បើកចំហទៅរកបស្ចឹមប្រទេស។
ការសាងសង់បានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០១០។
យោងទៅតាម
ស៊ីនហួបានអោយដឹងថា
បំពង់បង្ហូរឧស្ម័ននេះនឹងមានសមត្ថភាពបង្ហូរឧស្ម័ន
ចំនួន១២ពាន់លានម៉ែត្រត្រីគុណប្រចាំឆ្នាំ។
ចំណែកបំពង់បង្ហូរប្រេងនៅមានសមត្ថភាពបង្ហូរប្រេងបាន២២លានតោន
នៅក្នុងមួយឆ្នាំ។ យោងទៅតាមសាជីវកម្មប្រេងជាតិចិនដែលជាអ្នកវិនិយោគ
ទុនដ៏សំខាន់នោះ
បំពង់បង្ហូរប្រេងស្ថាបនាស្របគ្នាក៏ជាផ្នែកមួយនៃគម្រោងនេះដែរ។
នៅក្នុងបទវិចារណកថាមួយកាលពីថ្ងៃច័ន្ទរបស់កាសែត Global Times របស់ចិនជាសាខា របស់គណបក្សកុម្មុយនិស្តកំពុងកាន់អំណាចបាននិយាយថា «នេះ
គឺជាការបំបែកភាពទាល់ច្រកមួយទៀតនៅក្នុងភាពផ្សេងៗគ្នានៃ
យុទ្ធសាស្ត្រ និង ថាមពលរបស់ចិននឹងមានសារៈសំខាន់ជាក់ស្តែង
នៅក្នុងការកាត់បន្ថយការពឹងផ្អែករបស់ចិនទៅលើច្រកសមុទ្រម៉ាឡាកា
ក្នុងការនាំចូលប្រេង និង ឧស្ម័នធម្មជាតិ៕
ថា លីយ៉ាន
