ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, July 15, 2013

មនុស្ស​ជិត​៦០០០​នាក់​ដែល​បាត់​ខ្លួន​នៅក្នុង​ទឹកជំនន់​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​គេ​សន្ម​ត់​ថា​បាន​ស្លាប់ហើយ​

​tithya-16-e-fullពួក ​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៣​ថា មនុស្ស​ជិត​៦០០០​នាក់​ស្ថិត​នៅ​ក្នុងបញ្ជី​បាត់​ខ្លួន បន្ទាប់ពី​មាន​ទឹកជំនន់ និង ដី​រអិល​បាក់​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​កាលពី​ខែ​កន្លងមក ឥឡូវនេះ​ត្រូវ​បាន​គេ​សន្មត​ថា​បាន​ស្លាប់​អស់ហើយ​។​
ពួក​អ្នកធ្វើ​ធម្ម​ យាត្រា ​ពួក​អ្នកទេសចរ និង មនុស្ស​ផ្សេងៗ​ទៀត​ត្រូវ​បាន​ទទួលរង​គ្រោះថ្នាក់​នៅ​ពេល​ដែល​ទឹកជំនន់​ បណ្តាល​មក​ពី​ភ្លៀង​រដូវ​ដ៏​ខ្លាំង​បាន​ធ្លាក់​នៅ​រដ្ឋ អ៊ុ​ត្តា​រ៉ា​ក់​ខាន់ ​នៅ​ព្រៃ​ហិមពាន្តកាលពី​ខែ មិថុនា ​ដោយ​បាន​បំផ្លាញ​ភូមិ និង ទីប្រជុំជន​នានា​ទាំងស្រុង​។ មនុស្ស​ប្រហែល ១០០០​នាក់ ត្រូវ​បាន​គេ​អះអាង​ថា​បាន​ស្លាប់​នៅក្នុង​ពេលនោះ និង មនុស្ស​រាប់​ពាន់​នាក់​ផ្សេងទៀតត្រូវ​ចុះ​នៅក្នុង​បញ្ជី​ថា​បាន​បាត់​ខ្លួន​ នៅក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​រប​ស់​កងទ័ព​ដ៏​ច្រើន​សម្បើម​នៅ ក្នុង​តំបន់​ដែល​បាន​ប៉ះពាល់​ដ៏​អាក្រក់​បំផុត​នេះ​។​
​ ​រដ្ឋមន្ត្រី ​ទទួលបន្ទុក​ដឹកនាំ​រដ្ឋ អ៊ុ​ត្តា​រ៉ា​ក់​ខាន់ លោក រី​ចៃ បា​ហ៊ូ​ហ្គូ​ណា បាន​និយាយ​ថា ពួក​អ្នក​បាត់ ខ្លួន​ទាំងនោះ ឥឡូវនេះ​ត្រូវ​បាន​គេ​សន្ម​ត់​ថា​បាន​ស្លាប់​អស់ហើយ ហើយ​ដំណើរការ​កង​ប៉ះប៉ូវ​ការ​ខូចខាត​ដល់​គ្រួសារ​របស់​ពួកគេ​នឹង​ចាប់ផ្តើម​ អនុវត្ត​ហើយ​។ លោក បា​ហ៊ូ​ហ្គូ​ណា បាន​និយាយប្រាប់សន្និសីទ​មួយ​នៅ​រដ្ឋធានី​របស់​រដ្ឋ​នេះ​ថា «​មនុស្ស ៥,៧៤៨ នាក់ មានឈ្មោះ​នៅក្នុង​បញ្ជី​បាត់​ខ្លួន ហើយ​ដំណើរការ​សង​ប៉ះប៉ូវ​ការខូចខាត​ដល់​គ្រួសារ​របស់​ពួកគេ​នឹង​ចាប់ផ្តើម​ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៣ នៅក្នុង​ការ​សន្មត​ថា​ពួកគេ​បាន​ស្លាប់​ហើយ​។​
​ ​លោក រី​ចៃ បា​ហ៊ូ​ហ្គូ​ណា បាន​បន្ត​ថា រដ្ឋាភិបាល​របស់​រដ្ឋ​លោក​នឹង​សង​ប៉ះប៉ូវ​ដល់​អ្នកស្រុក ចំណែក​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​នឹង​ផ្តល់​ប្រាក់កាស​សម្រាប់​ការ​ថែរក្សា​ ព្យាបាល​អ្នកស្រុក​របស់​ពួកគេ​ដែល​ភាគ ច្រើន​នៅក្នុង​ចំណោម​ពួកគេ​គឺជា​អ្នកធ្វើ​ធម្ម​យាត្រា​ទស្សនកិច្ច​នៅ​កន្លែង ​សក្ការៈ​បូជា ហ៊ី​ណ្ឌូ ដែល​ស្ថិតនៅ​ឆ្ងាយ​ដាច់ស្រយាល​នៅ​រដ្ឋ អ៊ុ​ត្តា​រ៉ា​ក់​ខាន់​។ លោក រី​ចៃ បាន​បន្ថែម​ថា «​មនុស្ស ​ទាំងអស់ ៩២៤​នាក់ ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បាត់​ខ្លួន និង ត្រូវ​សន្មត​ថា​បាន​ស្លាប់​នោះ គឺ​មកពី​រដ្ឋា អ៊ុ​ត្តា​រ៉ា​ក់​ខាន់ ហើយ​គ្រួសារ​របស់​ពួកគេ​នឹង​ទទួល​បាន​ការ​សង​ប៉ះប៉ូវ​ការខូចខាត​ពី​មូល​និ​ ធិ​របស់​រដ្ឋ​»​។​
​ ​ទឹកប្រាក់ ៥០០,០០០ រូពី (៨,៣៩៤ ដុល្លារ​) នឹង ​ត្រូ​វ​បាន​ផ្តល់​ដល់​គ្រួសារ​នីមួយៗ​។ កងទ័ព​ឥណ្ឌា​ដែល​គាំទ្រ​ដោយ​ឧ​ទ្ធ​ម្ភា​ចក្រ​បាន​ជួយសង្គ្រោះ​អ្នកធ្វើ​ធម្ម ​យាត្រា និង ពួក​អ្នកទេសចរ ១០០,០០០​នាក់ ចេញពី​ភូមិ និង ទីប្រជុំជន​កំសាន្ត​នានា​បន្ទាប់ពី​មហន្តរាយ​នេះ​៕
​ថា លី​យ៉ាន​
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII