ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, July 15, 2013

អគារ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភព​លោក​បើក​នៅ​ប្រទេស​ចិន​

M16-c-fullដោយ ​អួតអាង​អំពី​ព្រះអាទិត្យ​សិប្បនិម្មិត​ផ្ទាល់​របស់​ខ្លួន និង​ជាន់​ក្រោម​មាន​ទំហំ​៣​ដង​នៃ​អគារ​របស់​មន្ទីរ​ប៉ង់តាហ្គោន​ អគារ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក បាន​បើក​នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន។
អគារ​កម្ពស់​១០០​ម៉ែត្រ ដែល​មាន​ឈ្មោះ ថា New Century Global Centre ដែល​គេ​និយាយ​ថា មាន​ទំហំ​ធំ​គ្រប់គ្រាន់​សម្រាប់​ដាក់​សាល​មហោស្រព Sydney Opera បាន ​ចំនួន​២០​នោះ បាន​បើកទ្វារ​នៅពេល​ថ្មីៗ​នេះ នៅ​ខេត្ត​ចេងយូ។ អគារ​ចម្រុះ​ដែល​មន្ត្រី​ចិន​បាន​និយាយ​ថា គឺជា​រចនាសម្ព័ន្ធ ដែល​មាន​ដំណើរការ​ដោយ​ខ្លួនឯង ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​នោះ គឺមាន​បណ្ដោយ​ប្រវែង ៥០០​ម៉ែត្រ និង​ទទឹង​៤០០​ម៉ែត្រ​ផ្ដល់​នូវ​កន្លែង​ជាន់​ផ្ទាល់​ដី​ទំហំ​១.៧​លាន​ម៉ែត្រក្រឡា។
អគារ​នេះ​មាន​កន្លែង​ទំហំ​៤០០,០០០ ​ម៉ែត្រក្រឡា សម្រាប់​ដាក់​អាង​លក់ទំនិញ ការិយាល័យ សាល​សម្រាប់​ធ្វើ​សន្និសីទ សាកល ​មហាវិទ្យាល័យ​ចម្រុះ​មួយ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំនួន​២ សណ្ឋាគារ​ផ្កាយ​៥​ចំនួន​២ និង​រោងភាពយន្ត IMAX​មួយ។ The Global Center នេះ ​មាន​កន្លែង​មាន​កន្លែង​កំសាន្ត​ទឹកសមុទ្រ ជាមួយនឹង​ទឹក​បាញ់​មាន​ឧទ្យាន​ទឹក​ដ៏​ធំ​មួយ និង​ឆ្នេរ​សិប្បនិម្មិត​មួយ ដោយមាន​ដំបូល​ដូច​ទឹករលក។
ឆ្នេរ​សិប្បនិម្មិត​មាន​ទំហំ​៥,០០០ ​ម៉ែត្រការ៉េ ដែល​រួមមាន​កន្លែង​ប្រណាំង​កីឡា​ជិះ​ក្បូន មាន​កន្លែង​ដើរ​កំសាន្ត និង​មាន​ហាង​លក់​អាហារ​សមុទ្រ ដែល​អាច​ទទួលភ្ញៀវ​បាន​៦,០០០​នាក់៕
​ថាលីយ៉ាន
c
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII