ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, July 30, 2013

បើករថយន្ត​គេច​ពី​ម៉ូតូ​បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​ក្រឡាប់​ផ្ងារជើង

 ដោយ បញ្ញារិទ្ធ ថ្ងៃទី 31 Jul, 2013 ម៉ោង 07:29 | ព័ត៌មានសំខាន់, សន្តិសុខ និងសង្គម
ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ២​រសៀល ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ចំណុច​ស្ពាន​អូរ​ដា ភូមិ​អូរ​ដា ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ក្បែរ​វិទ្យាល័យ  រ ​ណ​រិ​ទ្ធិ​គន្ធបុប្ផា ដោយសារ​មាន​រថយន្ត​ម៉ាក Fuso មួយគ្រឿង​បាន​បើក​គេច​ពី​ម៉ូតូ បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅបុក​បង្គោល​បេតុង​បង្ហាញ​ទិស ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​។​

 
​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ រថយន្ត​ម៉ាក FUSO  ពណ៌​ស ១​គ្រឿង ដឹក​សម្បក​ឡាំង​ក្រ​ដាស​ពេញ​ទ្រុង​ខាងក្រោយ ធ្វើដំណើរ​ចេញពី​ទីក្រុង​ភ្នំពេញ ឆ្ពោះ​មក​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ស្ថិតក្នុង​ភូមិ​អំពិល ស្រុក​កំពង់សៀម ខេត្ត​កំ​ពង់​ចាម​។ លុះ​ខណៈដែល​បើកបរ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​​បាន​បើក​គេច​ពី​ម៉ូតូ ១​គ្រឿង ដែល​នៅខាងមុខ បណ្តាល​ឲ្យ​រេ​ចង្កូត​ជ្រុល​​ទៅបុក​បង្គោល​បេតុង​ស្លាក​សញ្ញា​ប្រាប់​ទិស​ ខូចខាត​អស់​ចំនួន​៣​ដើម ធ្វើ​ឲ្យ​រថយន្ត​បាន​ក្រឡាប់​ផ្ងារជើង ប៉ុន្តែ​ជា​សំណាងល្អ​ក្នុង​ហេតុការណ៍​នេះ​ពុំមាន​មនុស្ស​រងរបួស​ធ្ងន់ធ្ង​រ​ ឡើយ​។​
 
ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​អន្តរាគមន៍ រហូតដល់​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ដដែល ទើប​ខាង​ក្រុមហ៊ុន​បញ្ជូន​រថយន្តស្ទូច​មក​ស្ទូច​​រថយន្ត​ក្រឡាប់​ប​ឈ្ឈរ​ ឡើងវិញ ហើយ​អូស​យកទៅ​ជួសជុល​នៅ​ក្រុង​កំពង់ចាម និង​បាន​ចេញថ្លៃ​ខូចខាត​បង្គោល​ដើម្បី​ជាការ​បញ្ចប់រឿង​៕
១ 

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII