ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, July 7, 2013

ក្រុមក្មេងស្ទាវ ទើបចេញពីក្លឹប បើករថយន្ត ទៅបុកប៉ារ៉ាស់ និងជ្រុលបុក បង្គោលដែក ទ្រខ្សែភ្លើង រងរបួសបាក់ជើង

ភ្នំពេញ៖ ក្រុមក្មេងស្ទាវ៥នាក់ ដែលមានអ្នក បើករថយន្ត មានភាពស្រវឹងខ្លាំង ដែលទើបនឹងចេញពីក្លឹប បានបង្កគ្រោះថ្នាក់ ចរាចរណ៍ ដោយបើករថយន្ត ទៅបុកប៉ារ៉ាស់ ហើយជ្រុលទៅបុក បង្គោលដែក ទ្រខ្សែភ្លើង បណ្តាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់ ដោយបាក់ជើង និងអ្នកផ្សេងទៀត ក៏រងរបួសផងដែរ ត្រូវបានសមត្ថកិច្ច ជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈអ្នកបើករថយន្ត ដែលគេមិនទាន់ស្គាល់ អត្តសញ្ញាណ បានជិះម៉ូតូឌុបគេចខ្លួនបាត់ ។
គ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣៖១៥នាទី ទៀបភ្លឺថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅផ្លូវ២៤០ កែងមហាវិថី សម្ដេចសុធារស ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនភ្នំពេញ ។
Photo by DAP-NEWS


មន្រ្តីនគរបាល ចរាចរជើងគោក និងសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក Camry បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2I-4236 បើកបរ និងជិះនៅក្នុង រថយន្តចំនួន៥នាក់ ក្នុងស្រី៣នាក់ ជាក្រុមក្មេងស្ទាវ បានធ្វើដំណើរតាម បណ្ដោយមហាវិថីពី សម្ដេចសុធារស ពីទិសខាងត្បូងមកជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុច កើតហេតុខាងលើ ក៏បានបត់ស្ដាំចូលផ្លូវ១៤០ ឡើងលើចិញ្ចើមផ្លូវ បុកបង្គោលដែកទ្រខ្សែភ្លើង បណ្តាលឲ្យរថយន្ត រងការខូចខាតធ្ងន់ធ្ងរ ហើយអ្នកជិះនៅក្នុង រថយន្តរងរបួសធ្ងន់ និងបាក់ជើង។
សមត្ថកិច្ច បានបន្តថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានបណ្តាលឲ្យ កំពិតបង្គោលទ្រខ្សែភ្លើង និងវៀចបារ៉ាស់ចំនួន៣ ។ សម្រាប់មូលហេតុ ដែលបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាល មកពីអ្នកបើកបរ លឿនលើផ្លូវខ្វែង ខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុ រថយន្តបង្ក ត្រូវបានកម្លាំងនគរបាល ចរាចរណ៍ជើងគោក នាំយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII