សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ
នៅថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ ២០១៣ នេះថាស្ថាប័ន កាកបាតក្រហម អន្តរជាតិ
បានរៀបចំផែនការ រួចហើយក្នុងការផ្តល់ ជំនួយជាទឹកប្រាក់បន្ទាន់ ប្រមាណជា
៣២០.០០០ ដុល្លារអាម៉េរិក សម្រាប់ប្រទេស កូរ៉េខាងជើង
ដើម្បីសង្គ្រោះជនរងគ្រោះ ដោយសារទឹកជំនន់ កាលពីពេលថ្មីៗនេះ។
សហព័ន្ធកាកបាតក្រហម និង អឌ្ឍច័ន្ទក្រហមអន្តរជាតិ ហៅកាត់ថា IFRC បាននិយាយនៅ ក្នុងគេហទំព័រ របស់ ខ្លួនថា ក្រុមសង្គ្រោះបន្ទាន់ របស់ខ្លួនបានសម្រេចផ្តល់ ទឹកប្រាក់បន្ទាន់ ប្រមាណ ៣២០.០០០ ដុល្លារអាមេរិក ទៅដល់កាកបាតក្រហមរបស់ ប្រទេសកូរ៉េខាងជើង ដើម្បីជួយដល់ប្រជាជន រងគ្រោះប្រមាណ ៥.០០០ គ្រួសារ ស្មើនឹង ២០,០០០ នាក់ដែលកំពុង តែទទួលរងគ្រោះដោយសារទឹកជំនន់នោះ។
គួរបញ្ជាក់ថា ភ្លៀងយ៉ាងគំហុកបានចាប់ផ្តើម វាយប្រហារប្រទេសកូរ៉េខាងជើង តាំងពីដើមខែ កក្កដា កន្លងទៅនេះ ម្ល៉េះ ដោយបានបណ្តាលឲ្យមនុស្ស ៣៣នាក់ស្លាប់, ២នាក់រងរបួស, និង ១៨នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។ ផ្ទះសម្បែងរបស់ប្រជាជនប្រមាណជា ៤.០០០ គ្រួសារត្រូវបានគេអះអាងថាបាត់បង់ទាំងស្រុង ស្របពេលដែល មនុស្ស ១១.៣៧៧ កំពុង តែលតោលរកទីជម្រកគ្មាន និង ៥០.០០០នាក់ទៀតត្រូវបានជម្លៀស ចេញពីផ្ទះ សម្បែង។
រហូតមកដល់ពេលនេះទាំងក្រុមសង្គ្រោះរបស់រដ្ឋាភិបាល និង អន្តរជាតិដែលមានវត្តមាន ស្រាប់នៅប្រទេស កូរ៉េខាងជើង កំពុងតែចេញប្រតិបត្តិការដើម្បីសង្គ្រោះប្រជាពលរដ្ឋដែលរង គ្រោះ ជាពិសេសនោះគឺការផ្តល់ ចំណីអាហារ, ការស្នាក់នៅបណ្តោះអាសន្ន, ព្រមទាំងផ្គត់ផ្គង់ ថ្នាំបង្កា និង ព្យាបាលជម្ងឺឆ្លងផ្សេងៗទៀតផងដែរ ៕