រូបភាពកាលពីថ្ងៃមុនចេញដោយប្រភព @evleaks:

ខុសពីរូបដែលយើងទទួលបានកាលពីថ្មីមុនពេលនេះទូរស័ព្ទទំនើប HTC One Max ត្រូវបានលេចចេញ
សារជាថ្មីដោយមានអមជាមួយនឹងទូរស័ព្ទទំនើប HTC One Mini និង HTC One ។ ក្រៅពីនេះរូបរាងនៃទូរស័ព្ទក្នុងពេលនេះក៏មិនដូចជាការមុន នោះដែរ ពោលគឺមានផ្នែកខាងខ្នងខុសគ្នាស្រឡះ ហើយបើតាមរយៈប្រភពព័ត៌មានជាច្រើនបានអះអាងថា ចំណុចខ្មៅដែលស្ថិតនៅខាងក្រោមនៃកាមេរ៉ាទូរស័ព្ទនោះហើយ ដែលជាហេតុផលបញ្ជាក់ថា ទូរស័ព្ទទំនើប HTC One Max មានបំពាក់ដោយបច្ចេកវិទ្យាសំគាល់ក្រយៅដៃ ឬហៅថា Fingerprint scanner ។

លក្ខណសម្បត្តិរបស់ HTC One Max ៖
- អេក្រង់ 5.9-inch
- កម្រិតភាពច្បាស់ Full HD
- កាមេរ៉ាថតរូបបំពាក់ដោយបច្ចេកវិទ្យា UltraPixel និង OIS
- កាមេរ៉ាមុខ 2.2MP
- CPU quad-core 2.3GHz(Qualcomm Snapdragon 800)
- RAM 2GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីន 16 GB, 32 GB និង 64 GB
- ថាមពលថ្ម 3,200mAh
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.3 Jelly Bean

យោងតាមរូបភាពដែលយើងទទួលបានដំបូងបង្អស់នៃទូរស័ព្ទ HTC One Max គឺមានភាពខុសគ្នាទាំងស្រុងចំពោះផ្នែកខាងមុខនៃទូរស័ព្ទនេះ បើធៀបទៅនឹងរូបភាពដែលទទួលបានពីប្រភព @evleaks ។
រូបភាពដំបូងរបស់ HTC One Max :

សូមបញ្ជាក់ថា យោងតាមពាក្យចចាមអារ៉ាមជាច្រើនបានឲ្យដឹងថា ទូរស័ព្ទទំនើបប្រភេទ Phablet ដំបូងរបស់ក្រុមហ៊ុន HTC នឹងត្រូវប្រកាសចេញនាខែក្រោយនេះហើយ គឺអាចនឹងនៅដើមខែកញ្ញា ក្នុងពិពណ៌ពាណិជ្ជកម្ម IFA 2013 ខាងមុខ ដែលស្របពេលនឹងការប្រកាសចេញនៃទូរស័ព្ទ Galaxy Note III ដែលជាប្រភេទ Phablet របស់ក្រុមហ៊ុន Samsung ។
គួររំលឹកផងដែរថា ទូរស័ព្ទទំនើប iPhone 5S ត្រូវបានគេទទួលនូវហេតុផលជាច្រើនដែលបញ្ជាក់ថា នឹងបំពាក់ដោយបច្ចេកវិទ្យាសំគាល់ក្រយៅដៃនៅ Home Button នៃទូរស័ព្ទ ។ រីឯ Galaxy Note III ក៏ធ្លាប់មានពាក្យចចាមអារ៉ាមមួយចំនួនថា នឹងត្រូវបំពាក់ដោយបច្ចេកវិទ្យាសំគាល់ក្រយៅដៃនេះដែរ ប៉ុន្តែត្រូវបានស្ងាត់ទៅវិញបន្ទាប់ពីមានព័ត៌មានថា«Galaxy Note 3 នឹងមិនបំពាក់ដោយតួអាលុយមីញ៉ូម ឬ អេក្រង់អាចបត់បែនបានទេ» ។ ដូច្នេះតើទូរស័ព្ទ HTC One Max និង iPhone 5S ពិតជាអាចមានបំពាក់ដោយបច្ចេកវិទ្យាសំគាល់ក្រយៅដៃឬទេ ? យើងនឹងតាមដានទាំងអស់គ្នានាពេលក្រោយៗ ទៀត ។
ប្រភព
