ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 1, 2013

កូរ៉េខាងត្បូងតវ៉ា ជុំវិញការស្ទង់ មតិលើកោះ ដុកដូរបស់ជប៉ុន

សេអ៊ូល៖ ប្រទេស កូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានចេញផ្សាយនូវ ការតវ៉ាជាផ្លូវការរបស់ខ្លួន ជុំវិញការស្ទង់ មតិជា លើកដំបូងរបស់ប្រទេសជប៉ុន ទៅលើកោះដែលស្ថិតនៅចុងបូព៌ារបស់រដ្ឋាភិបាលទីក្រុង សេអ៊ូល និងថែម ទំាងបានអំពាវនាវប្រទេសជិតខាង បញ្ឈប់នូវសកម្មភាពឈ្លានពានផងដែរ។
យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៣ថា ការ តវ៉ានេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីការិយាល័យគណៈរដ្ឋមន្រ្តីជប៉ុន បានចេញលទ្ធផលនៃការ ស្ទាបស្ទង់ សាធារណៈដែលបាន បង្ហាញថា ទស្សនៈ ០៦លើ ១០របស់ជប៉ុន ទៅលើកោះដុកដូនេះ ជាបូរណភាពទឹកដីរបស់ ជប៉ុន ស្របតាមច្បាប់អន្តរជាតិ។
ក្រសួងកិច្ចការបរទេសជប៉ុន បានចេញសេចក្តីថ្លែងការណ៍មួយថា «រដ្ឋាភិបាលរបស់យើងសូមធ្វើការតវ៉ា ចំពោះ ការបន្តការសកម្មភាពឈ្លានពានរបស់ជប៉ុន ដោយយកលេសថា ជាការស្ទាបស្ទង់សាធារណៈ ជុំវិញកោះដុកដូ ដែលជាបូរណភាពទឹកដីរបស់យើង ជាកម្មសិទ្ធិរបស់កូរ៉េខាងត្បូង ស្របតាមប្រវត្តិសាស្រ្ត ភូមិសាស្រ្ត និងច្បាប់ អន្តរជាតិ»។
សេចក្តីថ្លែងការណ៍នោះបន្តថា «យើងសូមជំរុញយ៉ាងខ្លំាងក្លា ឲ្យជប៉ុនបញ្ឈប់សកម្មភាពជាបន្ទាន់» ៕
Photo by DAP-News
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII