ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 1, 2013

អាមេរិក​​ក្តៅ​ក្រហាយ​ដោយ​សារ​​រុស្ស៊ី​​ផ្តល់​​សិទ្ធ​​ជ្រក​កោន​​ដល់ ​Edward Snowden

សហរដ្ឋអាមេរិក​បាន​ប្រត្តិកម្ម​យ៉ាងខ្លាំង​ក្រោយពេល​ដែល​ប្រទេស​រុស្ស៊ី ​បានសម្រេច​ផ្តល់​សិទ្ធ​ជ្រកកោន​ដល់ Edward Snowden ដែល​ជា​អតីតមន្ត្រី​CIA​។
សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ព្រហស្បត៏​កន្លងទៅនេះ Edward Snowden បាន​ចាក់ចេញ​ពី​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​មូ​ស្គូ​ទៅហើយ ក្រោយពី​ទទួលបាន​សិទ្ធ​ជ្រកកោន​។
​រដ្ឋាភិបាល​របស់​ប្រទេស​រុស្ស៊ី​បានសម្រេច​ផ្តល់​សិទ្ធ​ជ្រកកោន​ដល់ Edward Snowden រយៈពេល​មួយ​ឆ្នាំ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី ៣១​ខែ​កក្ដ​ដា ឆ្នាំ ២០១៣ ហើយ​ផុត​បំផុត​នៅ​ថ្ងៃទី ៣១ ខែ​កក្ដ​ដា​ឆ្នាំ ២០១៤​។ នេះ​បើ​តាម​ការអះអាង​ពី​មេធាវី​របស់​Edward Snowden ដែល​បាន​ប្រាប់​ទៅ​កាន់​អ្នកសារព័ត៌មាន​។
មេធាវី​របស់​Edward Snowden ដដែល​ក៏​បាន​បន្ថែមថា Snowden បាន​ចាក់ចេញ​ពី​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​មូ​ស្គូ​ទៅ​ហើយ​កាលពី​ថ្ងៃ​ ព្រហស្បត៏​តែ​មិន​បញ្ជាក់​ពី​ទីកន្លែ​ង​ឲ្យ​លម្អិត​នោះទេ គ្រាន់តែ​ប្រាប់​ថា​បាន​ទៅ​រក​កន្លែង​សុវត្ថិភាព​ដើម្បី​ស្នាក់នៅ​ហើយ​។
ស្របពេល​ដែល Edward Snowden ទទួល​ទទួល​សិទ្ធ​ជ្រកកោន​ពី​រុស្ស៊ី​រយៈពេល​មួយ​ឆ្នាំ​បែបនេះ ខាង​រដ្ឋាភិបាល​របស់​សហរដ្ឋអាមេរិក​ក៏​បាន​បង្ហាញ​ពី​ប្រត្តិកម្ម​របស់​ ខ្លួន​ទៅ​លើ​រុស្ស៊ី​ភ្លាមៗ​នោះទេ ដោយ​បញ្ជាក់​ពី​ភាព​ខន​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​រុស្ស៊ី​។​
ដើម្បី​សម្តែង​នូវ​ការមិន​ពេញចិត្ត​នេះ សេត​វិមាន​របស់​អាមេរិក​បាន​ប្រកាស​ថា ខ្លួន​នឹង​ធ្វើការ​គិតពិចារណា​អំពី​ភាពចាំបាច់​នៃ​ការធ្វើ​ជំនួប​រវាង​ អាមេរិក​រុស្ស៊ី នៅ​ខែ​កញ្ញា​ខាងមុខនេះ ឬ​យ៉ាងណា​ទេ​។​
​ចាប់តាំងពី Snowden បាន​ធ្វើដំណើរ​ពី​ទីក្រុង​ហុងកុង​មកកាន់​រុស្ស៊ី​កាលពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា​​ ដើម្បី​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាមេរិក​មក​លោក​បាន​ស្ថិត​នៅ​ ក្នុង​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​មូ​ស្គូ​នោះ​រហូតមក​ដោយសារតែ​មិន​មាន​ ឯកសារ​ផ្លូវច្បាប់​គ្រប់គ្រាន់​ព្រោះ ខាង​រដ្ឋាភិបាល​អាមេរិក​បាន​ដកហូត​អស់​ទៅ​ហើយ ​និង​ម្យ៉ាងទៀត​ក៏​បា​រម្ម​អំពី​បញ្ហា​សន្តិសុខ​ផងដែរ​។​
សូមបញ្ជាក់​ថា Edward Snowden គឺជា​អតីតមន្ត្រី​​CIA​របស់​​អាមេរិក ហើយ​លោក​បាន​ធ្វើការ​ទំលាយ​នូវ​អាថ៏​កំបាំង​​ជា​ច្រើន​​ប្រាប់​​ទៅ​​កាន់​​ ពិភពលោក​​ ចំពោះ​​ករណី​​រដ្ឋាភិបាល​របស់​អាមេរិក​បាន​ធ្វើ​រឿង​មិនល្អ​។ ប្រការ​នេះ​ហើយ​ដែល​ធ្វើឲ្យ​រដ្ឋាភិបាល​អាមេរិក​បាន​ព្យាយាម​ចាប់​ខ្លួន​ រហូត​មក​៕(​ដោយៈ​អ៊ុន រស្មី​)
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII