ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 27, 2013

អង្គការ​សហប្រជាជាតិ​សុំអោយ​កូរ៉េ​ខាងជើង​បើកទ្វារ​អោយខ្លួន​ចូល​ស៊ើបអង្កេត​បញ្ហា​សិទ្ធិ​មនុស្ស​

កូរ៉េខាងជើង - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 27 សីហា 2013 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 27 សីហា 2013

លោក​ Michael Kirby ប្រធាន​គណៈ​កម្មការទទួលបន្ទុក​កិច្ចការ​ស៊ើបអង្កេត​សិទ្ធិមនុស្ស​របស់​អ.ស.ប នៅ​កូរ៉េខាងជើង
លោក​ Michael Kirby ប្រធាន​គណៈ​កម្មការទទួលបន្ទុក​កិច្ចការ​ស៊ើបអង្កេត​សិទ្ធិមនុស្ស​របស់​អ.ស.ប នៅ​កូរ៉េខាងជើង
REUTERS/Kim Hong-Ji
ពី​ថ្ងៃ​២០​ដល់​ថ្ងៃ​២៤​សីហា ក្នុង​សប្តាហ៍​កន្លងទៅ នៅ​កូរ៉េ​ខាងត្បូង គណៈកម្មការ​ស៊ើបអង្កេត​បញ្ហា​សិទ្ធិមនុស្សនៃ​អង្គការ​សហប្រជាជាតិ ​​​បាន​​​
ត្រងត្រាប់ស្តាប់​​ជនជាតិ​កូរ៉េ​ខាងជើង​ ប្រមាណ​ជា​៣០នាក់ ដែល​មក​ធ្វើ​ជា​​​សាក្សី​​រៀបរាប់​អំពី​ការរំលោភ​បំពាន​សិទ្ធិសេរីភាព​របស់​ ពួកគេ នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង។
សាក្សី​ទាំង​៣០​នាក់​នេះ បាន​លួច​រត់​គេច​ពី​កូរ៉េខាងជើង ភៀសខ្លួន​មក​រស់នៅ​កូរ៉េ​ខាងត្បូង។ ពួកគេ​ប្រាប់​ថា បាន​រងគ្រោះ​ដោយ​អំពើហិង្សា​ ការវាយដំ អត់អាហារ គ្រប់បែបយ៉ាង ដែល​បង្កឡើង​ដោយ​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង។ មាន​ស្ត្រី​អាយុ​៣៤​ឆ្នាំ​ម្នាក់ ជាអតីត​អ្នកទោស បាន​ប្រាប់​ថា អ្នកយាម​​បាន​បង្ខំ​អោយ​គាត់​ជ្រមុជ​​​​​កូន​តូច​របស់​គាត់​​ដែល​ទើប​តែ​ ចាប់កំណើត​មក​នោះ ចូល​ក្នុង​អាងទឹក​មួយ​រហូត​ធ្វើ​អោយ​កូន​តូច​គាត់​​លង់ទឹក​ស្លាប់។ ការរំលោភ​សិទ្ធិមនុស្សដ៏​ព្រៃផ្សៃ​​ដែល​សាក្សី​ខ្លះ​បាន​រៀបរាប់ ធ្វើអោយ​ក្រុមស៊ើបអង្កេត​​ពិបាក​នឹង​​​អត់ធ្មត់ ទទួល​យកបាន។

ផ្ទុយទៅវិញ កូរ៉េខាងជើង​បាន​ចោទ​ថា សាក្សីទាំងអស់​នេះ សុទ្ធ​តែ​ជា​កាកសំណល់​មនុស្ស​ថោកទាប​ ដែល​កូរ៉េ​ខាងត្បូង​រៀបចំឡើង​តែ​ប៉ុណ្ណោះ។ ក្រុងព្យុងយ៉ាងបន្ថែមថា ការងារ​របស់​ក្រុមស៊ើបអង្កេត អាច​នឹង​​លុបបំបាត់​នូវ​ទំនាក់ទំនង​រវាង​កូរ៉េទាំងពីរ​ដែលទើបតែ​បាន​ប្រសើរ​ ឡើងវិញ​បន្តិច​មកនេះ។ ​

កូរ៉េ​ខាងជើង​​​បដិសេធ​​​ដាច់​អហង្ការ​ នូវ​ការចោទប្រកាន់ទាំងអស់​នេះ បដិសេធ​ទៀតថា មិនដែល​មាន​ជំរំលត់ដំបង្ខំ​មនុស្ស​អោយ​ធ្វើការ​ជាទម្ងន់​ ​ ដូចជា​ការ​ចោទប្រកាន់​នោះទេ។ ក្រុងព្យុងយ៉ាង​បានច្រានចោល​​សំណើ​របស់​លោក ម៉ៃឃើល ខឺប៊ី ប្រធាន​ដឹកនាំ​គណៈកម្មការ​ស៊ើបអង្កេតសិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ​ ដែល​បាន​សុំចូលទៅ​ស៊ើបអង្កេត​ផ្ទាល់​ នៅក្នុង​ទឹកដី​កូរ៉េខាងជើង។

ទោះយ៉ាងនេះ​ក្តី គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​នៅតែ​ទទូច​សុំ​អោយ​ ក្រុងព្យុងយ៉ាង​យល់ព្រម​សហការ​ជាមួយ​​​ខ្លួន ដោយ​ប្រាប់​ថា ក្រុម​ស៊ើបអង្កេត​ចង់​រក​ភស្តុតាង​ជាក់ស្តែង ហើយ​គ្មានបំណង​វិនិច្ឆ័យរឺ​​វាយតំលៃ​អ្វី​ជាមុន​នោះទេ។

ដោយឡែក ​គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ក៏​មាន​បំណងស្វែង​ រកសាក្សី​​​​ផ្សេងទៀត ដែល​រងគ្រោះដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​​នៅកូរ៉េ​ខាងជើង​នេះ នៅតាមបណ្តា​​ប្រទេស​​ដូច​ជា ជប៉ុន ថៃ អង់គ្លេស រឺ​ក៏​សហរដ្ឋអាមេរិក​ផងដែរ៕ ​

tags: កូរ៉េ​ខាង​ជើង - សិទ្ធិមនុស្ស - អង្គការ​សហប្រជាជាតិ
 

ដោយ ព្រំ សឿន សូលីណា

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII