ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, August 19, 2013

អេហ្ស៊ីប​ចាប់​ខ្លួន​មេ​ដឹក​នាំ​កំ​ពូល​ បក្ស​ភាត​រ​ភាព​ម៉ូ​ស្លីម ក្នុង​រដ្ឋ​ធា​នី​គែរ

គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ ២០១៣ នេះថា មេដឹកនាំនៃ គណបក្សភាតរភាពម៉ូស្លីម របស់ប្រទេសអេហ្ស៊ីប ត្រូវបានចាប់ខ្លួនដោយ កងកម្លាំងប៉ូលិសក្នុងរដ្ឋធានីគែរហើយ។ នេះបើតាមសេចក្តីរាយការណ៍ ពីសារព័ត៌មានរដ្ឋ មេណា ដោយទទួលបានប្រភពពី មន្ត្រីសន្តិសុខអេហ្ស៊ីប។
Looking Today
មេដឹកនាំកំពូលខាងលើនេះ ត្រូវបានកងកម្លាំងប៉ូលិស បញ្ជូនភ្លាមៗទៅកាន់ពន្ធនាគារតូរ៉ា
ជាកន្លែងដែល អតីតប្រធានាធិបតីអេហ្ស៊ីបលោក ហូស្នី មូបារ៉ាក់ និង កូនប្រុសរបស់លោកពីររូប ទៀតកំពុងតែជាប់ឃុំខ្លួន ប្រកបដោយសុវត្ថិភាព។
លោក បាឌី ត្រូវបានចាប់ខ្លួនក្នុងលំនៅដ្ឋានរបស់លោកស្ថិតនៅវិថី ថាយរ៉ាន នៃសង្កាត់ ណាស័រ ភាគឦសាន រដ្ឋធានីគែរ។ តំបន់ដែលលោកស្នាក់នៅ គឺស្ថិតនៅពីក្រោយទីលាន រ៉ាបាអា អាល់ អាដាវីយ៉ា ដែលជាទីលាន មួយក្នុងចំណោម ទីលានចំនួនពីរក្នុងទីក្រុងគែរ ដែល ក្រុមអ្នកគាំទ្រ លោកអតីតប្រធានាធីបតី ម៉ូហាម៉េដ មូស៊ី ប្រើប្រាស់ដើម្បីឈរជើងតវ៉ានោះ។
ក្រៅពីមេដឹកនាំកំពូលខាងលើនេះ សមាជិកសំខាន់ៗមួយចំនួនទៀត របស់បក្សភាតរភាព ម៉ូស្លីម ដូចជាលោក យូសេហ្វ តាឡាអាត និង ហាស្សាន ម៉ាឡេក ក៏ត្រូវបានប៉ូលិសចាប់ខ្លួន ស្របពេលនោះដែរ។
គួរបញ្ជាក់ថាតុលារកំពូលអេហ្ស៊ីប បានចេញដីការចាប់ខ្លួន បណ្តាមេដឹកនាំខាងលើនេះតាំងពី រយៈពេលមួយថ្ងៃ បន្ទាប់ពីការចាប់ខ្លួនលោក មូស៊ី មកម្ល៉េះ ដោយសារតែអ្នកទាំងឡាយនោះ ទទួលរងការចោទប្រកាន់ថា បានបញ្ជា ឲ្យមានការសម្លាប់រង្គាល អ្នកតវ៉ាប្រឆាំងនឹងលោក អតីតប្រធានាធិបតី ម៉ូហាម៉េដ មូស៊ី កាលពីលោកនៅ កាន់តំណែង៕

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII