ម៉ានីល៖ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ
នៅថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ ២០១៣ នេះថាក្រសួង ការបរទេស ហ្វីលីពីន
បានចាត់ទុកវិបត្តិ នៅប្រទេសអេហ្ស៊ីប ចូលទៅក្នុងកម្រិតទី៤ ដែលនេះជាការព្រមាន
ដ៏ ខ្លាំងក្លាបំផុតរបស់ ប្រព័ន្ធផ្តល់ព័ត៌មាន បន្ទាន់ របស់ក្រសួងការបរទេស
ហ្វីលីពីន នៅថ្ងៃអង្គារ។
វិបត្តិក្នុងកម្រិតទី ៤នេះមានន័យថាការធ្វើមាតុភូមិនិវត្ត គឺចាំបាច់ ហើយត្រូវតែធ្វើឡើងភ្លាមៗ ប្រសិនបើមានការ ផ្តល់ ដំណឹងបន្ទាន់ពី រដ្ឋាភិបាលនោះ។ លោករដ្ឋមន្ត្រីការបរទេស ហ្វីលីពីន
អាល់ប៊ឺត ឌែល រ៉ូសារីយ៉ូ ដែលបាន ធ្វើទស្សនកិច្ចពីរលើក រួចមកហើយនៅរដ្ឋធានីគែរ ប្រទេស អេហ្ស៊ីបក្នុងរយៈ ពេលពីរសប្តាហ៍ ដើម្បីស្ទាបស្ទង់ មើលស្ថានភាព សន្តិសុខរបស់ប្រជាជន ហ្វីលីពីន នៅទីនោះបាននិយាយថា ស្ថានការណ៍នយោបាយ និងសន្តិ សុខនៅអេហ្ស៊ីប គឺគ្មាន ស្ថិរភាពនោះទេ ដែលប្រការនេះកំពុងធ្វើ ឲ្យការបំពេញការងារ និង ការស្នាក់នៅកាន់តែ គ្រោះថ្នាក់ និង លំបាកខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថា ជនជាតិហ្វីលីពីនប្រមាណជា ៦.០០០ពាន់នាក់ កំពុងតែស្នាក់នៅប្រទេស អេហ្ស៊ីប ហើយ រហូត មកដល់ពេលនេះ ភ្នាក់ងាររបស់ក្រសួងការបរទេសហ្វីលីពីន កំពុងតែធ្វើការ តាមដានយ៉ាងដិតដល់ ជុំវិញ ស្ថានការណ៍ វឹកវរនៅអេហ្ស៊ីប ហើយនឹងធ្វើការជម្លៀស ប្រជាជន នៅទីនោះភ្លាមៗប្រសិន បើស្ថានការណ៍នៅ អេហ្ស៊ីប កាន់តែអាក្រក់ជាងនេះ។
សេចក្តីរាយការណ៍ពីប្រទេសអេហ្ស៊ីប បានឲ្យដឹងថាយុវតីហ្វីលីពីន មួយរូបបានទទួលរងរបួស ដោយសារ គ្រាប់ កាំភ្លើងជ័រ នៅក្បែរលំនៅដ្ឋាន របស់នាងក្នុងរដ្ឋធានីគែរ អំឡុងពេលនៃការ បង្ក្រាបអ្នកគាំទ្រលោក អតីតប្រធានា ធិបតីអេហ្ស៊ីប ម៉ូហាម៉េដ មូស៊ី នោះ ៕