បន្ទាយមានជ័យ
៖
ដោយជំនន់ទឹកភ្លៀងបន្តកើនទ្បើងលិចស្រែប្រាំងប្រជាកសិករនៅស្រុក
ព្រះនេត្រព្រះធ្វើអោយអាជ្ញាធរខេត្តបន្ទាយមានជ័យបន្ថែមកម្លាំង
សមត្ថកិច្ច ទាហានប៉ូលិស មន្ត្រីរាជការដល់ទៅជាង៨០០នាក់
បន្តច្រូតស្រូវកសិករក្នុងឃុំរហាលអោយហើយទាំង៥០ហិតាដែលជំនន់
ទឹកភ្លៀងកំពុងជន់លិចនិងហៅអោយឈ្មួញចុះទិញស្រូវដល់កន្លែងក្រោយ
ច្រូតរួចបណ្តើរ។ការបន្ថែមកំលាំងចុះច្រូតនេះធ្វើទ្បើងកាលពី
ព្រឹកថ្ងៃទី២០ខែសីហាឆ្នាំ២០១៣។
លោក
ទ្រី ណារី
អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាដោយបច្ចុប្បន្នជារដូវវស្សា
មានភ្លៀងធ្លាក់ជាប្រចាំតាំងពីចុងខែកក្កដាដល់ជាង១០ថ្ងៃខែសីហា
និងទឹកធ្លាក់ពីប្រទេសថៃផងធ្វើអោយខេត្តនេះរងផលប៉ះពាល់លំនៅ
ដ្ឋានស្រែចំការជាពិសេសស្រែប្រាំងដែលត្រូវប្រមូលផលនាំអោយជួបការ
លំបាកមិនអាចច្រូតកាត់ដោយម៉ាស៊ីនបាន។
ដោយឃើញប្រជាកសិករជួបការលំបាកទាំងនេះ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣
លោកបានចាត់កំលាំង នគបាល ទាហ៊ាន មន្ត្រីរាជការស៊ីវិល ប៉េអិម
ជាង៣០០នាក់ ចុះជួយច្រូតស្រូវប្រជាកសិករដែលខ្វះខាតកំលាំង
និងថវិកាក្នុងការច្រូតកាត់នៅក្នុង ភូមិឃុំរហាល ស្រកព្រះនេត្រព្រះ
ពេញមួយថ្ងៃតែការចុះជួយនេះមិនទាន់គ្រប់គ្រាន់និងតំរូវការរបស់
ប្រជាកសិករដែលមានស្រែប្រាំងត្រូវទឹកលិច បានទទូចសុំអោយលោក
ជួយបន្ថែមទៀតទៅលើការច្រូតកាត់នេះ។លុះដល់ថ្ងៃទី២០ ខែសីហា
លោកបានសម្រេចបន្ថែមកំលាំងរហូតដល់ជាង៨០០នាក់
ដែលរួមមានកំលាំងនគរបាលខេត្តបន្ទាយមានជ័យចំនួន៣០០នាក់ ដែលមានលោក
ខេង ស៊ុម ជាស្នងការ កំលាំងយោធាកងពលតូចថ្មើរជើងលេខ៥១
កំលាំងយោធាប្រតិបត្តិការសឹករងខេត្ត ដឹកនាំដោយលោក ភ្លុន តារា
មេបញ្ជាការ ប៉េអិមខេត្តប្រមាណជា៥០នាក់ ដឹកនាំដោយ លោកមេបញ្ចការរង
ម៉ែន ភិរម្យ មន្ទីរសុរិយោដីខេត្ត ដឹកនាំដោយលោក លី សារី
មន្ទីរសាធារណការ ដឹកនាំដោយលោក គឺម សុវណ្ណ ជាប្រធានមន្ទីរ មន្ទីរអប់រំ
ដឹកនាំដោយលោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំ
មន្ទីរកសិកម្មមានការិយាល័យពេទ្យសត្វ ដឹកនាំដោយលោក ហេង ប៊ុនហោ
ជាប្រធានមន្ទីរ និងនិស្សិតសាស្ត្រចារណ៍ សកលវិទ្យាល័យមានជ័យ។
សមត្ថកិច្ច
មន្ត្រីរាជាការទាងនេះត្រូវបានបែងចែកជាក្រុម
ចុះច្រូតស្រូវប្រជាកសិករនៃសងខាងផ្លូវជាតិលេខ៦
ទៅតាមម្ចាស់ស្រែនីមួយៗ
ក្នុងនោះក៏បានយកទូកម៉ាស៊ីនសំរាប់សង្គ្រោះប្រជាពលរដ្ឋ
ពីគ្រោះទឹកជំនន់ចំនួន៣គ្រឿងសំរាប់ប្រមូល
និងដឹកកណ្តាប់ស្រូវមកលើគោក ក្រៅពីការច្រូត និងដឹកជញ្ជូន
លោកបានហៅឈ្មួញទិញស្រូវក្នុងខេត្តបន្ទាយមានជ័យ
អោយមកប្រមូលទិញស្រូវទាំងនោះបន្ទាប់ពីបោករួច ការច្រូត
និងដឹកជញ្ជូនមកដាក់ដីគោកនៅតែបន្តធ្វើរហូតទាល់តែច្រូតអស់ប្រមាណ
ជា
៥០ហិតាដែលរងផលប៉ះពាល់ខ្លាំងដោយជំនន់ទឹកភ្លៀង។ប្រជាកសិករឈ្មោះ
អៀង លី ជាម្ចាស់ស្រែ
និងម្ចាស់ស្រែជាច្រើននាក់ទៀតមានភាពសប្បាយរីករាយចំពោះការគិតគូរ
ពីសុខទុក្ខរបស់ប្រជាកសិករពីសំណាក់លោកអភិបាលខេត្តក៏ដូចជា
កងកម្លាំងមន្ត្រីរាជការទាំងអស់ដែលបានចុះជួយច្រូតកាត់ប្រមូលផល
ស្រូវប្រាំងរបស់ពួកគាត់ទាន់ពេលវេលាដែលទឹកកំពុងលិច។
ស្រូវប្រាំងរបស់ពួកគាត់មិនអាចប្រើគ្រឿងយន្តច្រូតប្រមូលផលបានឡើយ
ព្រោះស្រូវទាំងនោះត្រូវបានទឹកលិចកន្លែងខ្លះដល់ត្រឹមចង្កេះ
បើច្រូតនិងម៉ាស៊ីនគឺទទួលបានផលតែ២០%តែប៉ុណ្ណោះ បើច្រូតនឹងដៃគឺអាចទទួលបានផលពី៧០ - ៨០% ៕
កែចុងក្រោយនៅ ថ្ងៃអង្គារ ទី20 សីហា ឆ្នាំ2013 ម៉ោង15:04
