ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 8, 2013

UFAW គំាទ្រ លទ្ធផលបោះឆ្នោត នៅកម្ពុជានិង ប្រឆំាងចំពោះ សកម្មភាពបាតុកម្ម ដែលបង្ករជា ចលាចលសង្គម

ភ្នំពេញៈ សហព័ន្ធសហជីព កម្មករអាស៊ាន (UFAW) បានចេញសេចក្តីថ្លែងការ គំាទ្រលទ្ធផលបោះឆ្នោត នៅ កម្ពុជា ដោយចាត់ទុកថាប្រព្រឹត្ត ដោយសេរី និងយុត្តិធម៌ ហើយប្រឆំាងដាច់ខាត រាល់សកម្មភាពបាតុកម្ម ដែល អាចបង្ក ជាចលាចលសង្គម ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ UFAW ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នាថ្ងៃទី៩ ខែ សីហា ឆ្នាំ២០១៣ នេះ បានឲ្យដឹងថា សហព័ន្ធសហជីព កម្មករអាស៊ាន ក្នុងនាំកម្មករនិយោជិត វិស័យវាយនភ័ណ្ឌ កាត់ដេរ សំលៀកបំពាក់ និងស្បែកជើង បានធ្វើការបញ្ជាក់ ជំហរថា ទី១.គំាទ្រចំពោះលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ នៃរដ្ឋសភា, ទី២.ស្នើសុំដល់គណបក្ស នយោបាយទាំងពីរ ដែលទទួលបាន អាសនៈនៅក្នុងរដ្ឋសភា អាណត្តិថ្មីបន្តដោះស្រាយ បញ្ហាដែលនៅសេសសល់ ដោយសន្តិវិធី ក្នុងស្មារតីគិតគូ ពី ឧត្តមប្រយោជន៍ ជាតិទំាងមូល, ទី៣.ប្រឆំាងដាច់ខាតរាល់សកម្មភាពបាតុកម្ម ដែលអាចបង្កជាចលាចល ក្នុង សង្គម ប៉ះពាល់ដល់ ជីវភាពរស់នៅ ការប្រកបរបរទទួលទាន របស់ប្រជាពលរដ្ឋ ការបំពេញការងារ របស់មន្រ្តី រាជការ បុគ្គលិក កម្មករ និយោជិត ការសិក្សារបស់សិស្ស និស្សិត ជាពិសេស ទំនុកចិត្តនៃអ្នកវិនិយោគ ដែល រាជរដ្ឋាភិបាលកម្ពុជា ខំប្រឹងប្រែងកសាងយូរណាស់ មកហើយ និងទី៤.អបអរសាទរ និងគំាទ្រយ៉ាងកក់ក្តៅ ចំពោះ ប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានសន្យាតម្លើង ប្រាក់បៀវត្សជូនដល់ មន្រ្តី រាជការ កម្មករ និយោជិត ឲ្យមានជីវភាពកាន់តែប្រសើរឡើង ក្នុងអណត្តិទី៥ នៃរដ្ឋសភា ដែលរាជរដ្ឋាភិបាល កម្ពុជា ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ។
សេចក្តីថ្លែងការណ៍ UFAW ក៏បានបញ្ជាក់ទៀតថា យោងតាមលទ្ធផល បឋមនៃការបោះឆ្នោត ជ្រើសតាំង តំណាង រាស្រ្ត នីតិកាលទី៥ នៃរដ្ឋសភា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ បានបង្ហាញឲ្យឃើញ យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ភាគច្រើនដាច់ខាត នៅក្នុងរដ្ឋសភា មានលទ្ធភាព គ្រប់គ្រាន់ ក្នុងការបង្កើតរាជរដ្ឋាភិបាល ។ ជាមួយគ្នានោះដែរ សហគមន៍ជាតិ និងអន្តរជាតិ បានអបអរសាទរ និង ចាត់ទុកលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាគួរជាទី កោតសរសើរ ដោយដំណើរការនៃការ បោះឆ្នោតមានលក្ខណៈ សេរី យុត្តិធម៌ គ្មានការគំរាមកំហែង បង្ខិតបង្ខំ និងគ្មានអំពើហិង្សា ហើយប្រជាពលរដ្ឋខ្មែរ បានអញ្ជើញទៅ បោះឆ្នោត ជ្រើសតាំងគណបក្សនយោបាយ ដែលខ្លួនពេញចិត្ត យ៉ាងច្រើនកុះករ ក្នុងទឹកចិត្តរីករាយ ៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII