ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 27, 2013

យីឌុប​ដឹ​កខ្សាច់​​មួ​យគ្រឿង​សង្ស័យ​អ្នក​បើ​ក​ប​រ​ងងុ​យ​ដេ​ក​ ធ្លាក់​ស្នាម​ភ្លោះទាំ​ងព្រលឹ​ម​ ក្នុង​ក្រុង​ប៉ោ​យ​ប៉ែ​ត​


ក្រុងប៉ោយប៉ែត៖ យីឌុបដឹកខ្សាច់មួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេក ធ្លាក់ស្នាមភ្លោះកាច់ដាច់កង់ក្រោយ ដោយដឹកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយអ្នកបើកបរបានគេចខ្លួនបាត់ទៅ ហេតុការណ៍នេះ
កើតឡើងនៅវេលាម៉ោងជាង៤ទាបភ្លឺព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ ប៉ុន្តែក្នុងហេតុការណ៍នេះគ្មាននរណាម្នាក់រងគ្រោះនោះឡើយ។ រថយន្តបង្ករហេតុម៉ាកយីឌុប ចង្កូតស្តាំ ពណ៌ស មានស្លាកលេខ តាកែវ ៣A០៨៩៩ ដឹកខ្សាច់ចេញពីខេត្តពោធិ៍សាត់ ។ គួរបញ្ជាក់ថា រថយន្តយីឌុបនេះ ទំនងជាដឹកលើសទម្ងន់ ដែលបង្ករផ្លូវជាតិត្រូវខូចជាបន្តបន្ទាប់ មិនមែនរថយន្តថៃដែលដឹកលើសទម្ងន់តែប៉ុណ្ណោះទេ ជាក់ស្តែងគឺរថយន្តដឹកខ្សាច់ ដឹកស៊ីម៉ង់ត៍ អស់ទាំងនេះហើយ ដែលបង្ករឲ្យផ្លូវជាតិ ផ្លូវលំ ក្នុងក្រុងប៉ោយប៉ែត រងការខូចខាតនៅតាមកន្លែងមួយចំនួន ដែលមិនឃើញមានអ្នកទប់ស្កាត់ ឬមានវិធានការណ៍ទាល់តែសោះ ៕


 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII