
ក្រុងប៉ោយប៉ែត៖ នៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ ស្រ្តីបុគ្គលិកអង្គការទស្សន:ពិភពលោក និងជាអនុភូមិអូរឬស្សីលើម្នាក់ ឈ្មោះខាន់ ផាន់ចរិយា ភេទស្រី អាយុ២៨ឆ្នាំ ត្រូវរថយន្តកាមរីឆ្លាម កៀដួលសន្លប់ស្តូកស្តឹងលើដងផ្លូវជាតិលេខ៥
ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក្នុងដំណើរស្របទិសគ្នា ពីលិចទៅកើត ក្រោយមករថយន្តបង្ករហេតុបានបើកគេចបាត់ស្រមោលឈឹង ប៉ុន្តែពេលនេះសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ ឮថាគេបានស្គាល់ម៉ាក និងស្លាកលេខរថយន្តហើយ ។ ក្រោយកើតហេតុស្រ្តីរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គការកាំម៉ា ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ៕

