ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, August 7, 2013

កងរាជអាវុធហត្ថ​ខេត្តឧត្ដរមានជ័យ​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សំខាន់ៗ​នៃ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ

T-08-08-13-e-fullឧ​ត្ត​រ​មាន​ជ័​យ ៖ នៅ​ព្រឹក​ថ្ងៃទី​៧​ ខែសីហា ឆ្នាំ​២០១៣ នៅ​សាល​ប្រជុំ​កងរាជអាវុធហត្ថ​ខេត្ត​ឧត្ត​រ​មានជ័យ បាន​រៀបចំ​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ពី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ សាធារណៈ និង​សង្គ្រោះ​គ្រោះមហន្តរាយ។
ដោយ ​ពិធី​នេះ​ប្រព្រឹត្តទៅ ក្រោម​វត្តមាន លោក​ឧត្ដមសេនីយ៍ត្រី
ពុទ្ធ សារ៉ាន់ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តឧត្ដរមានជ័យ ដោយ​អនុវត្ត​តាម​បទបញ្ជា​មេបញ្ជាការ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្ដមសេនីយ៍ត្រី ពុទ្ធ សារ៉ាន់ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តឧត្ដរមានជ័យ ក៏បាន​មាន​ប្រសា​ស​លើកឡើង​ពី​គោលការណ៍​សំខាន់ៗ​មួយចំនួន​ពាក់​ព័ន្ធ និង​កិច្ចការ​ការពារ​សន្តិ​សុខ -​សណ្ដាប់ធ្នាប់ ​ទូទៅ​នៅក្នុង​ខេត្ត ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ឆ្នាំ​២០១៣ និង​ត្រៀម​អន្តរាគមន៍​រាល់​សភាពការណ៍​មិនល្អ​ណាមួយ​ដែល​កើត​ឡើងជា​នៅក្នុង​ ខេត្ត។
លោក​ឧត្ដមសេនីយ៍ត្រី ពុទ្ធ សារ៉ាន់ ក៏បាន​លើកឡើង​អំពី​ភាព​ជោគជ័យ​ក្នុង ការ​ការពារ​សន្តិសុខ​-​សុវត្ថិភាព​- សណ្ដាប់ធ្នាប់ ​ក្នុង​អំឡុង​យុទ្ធនាការ ឃោសនា​រក​សំឡេងឆ្នោត និង​ការបោះឆ្នោត​ដែល​បាន​ប្រព្រឹត្តិ​ទៅ​ក្នុង​បរិយាកាស​សន្តិសុខ​មាន​ ស្ថិរភាព​ល្អ​ប្រសើរ​ប្រកបដោយ​សុវត្ថិភាព​នៅ​តាម ការិយាល័យ​បោះឆ្នោត​ក្នុង​ឃុំ​-​សង្កាត់ របស់​ស្រុក​-​ក្រុង ​នីមួយៗ ហើយ​ជោគជ័យ​ដែល​យើង​ទទួល​បាន​ខាងលើ​នេះ​គឺ​ស្ដែង​ចេញពី​ការ​ខិតខំ​ យកចិត្តទុកដាក់​របស់​កង​កំលាំង យើង​ទាំងអស់គ្នា ព្រមទាំង​សហការ​បាន​ល្អ​ជាមួយ​កង​កំលាំង​អង្គភាព​ស្ថាប័ន​ពាក់​ព័ន្ធ​ មួយចំនួន អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។
នៅក្នុង ​ឱកាស​នេះ​ផង​ដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​ផ្ដាំផ្ញើ​ដល់​កង​កំលាំង​កងរាជអាវុធហត្ថ ទាំងអស់​ដោយ​សង្កត់ធ្ងន់​លើ​ការ​ក្ដាប់​សភាពការណ៍​ឲ្យ​បាន​ណែន​ជា​បន្ត​ទៀត​ សំដៅ​មាន​វិធានការណ៍​ទប់ស្កាត់​និង​បង្ក្រាប​ជាមុន​ដោយ​មិន​ទុក​ឲ្យ​ក្រុម​ ខិលខូច​ឆ្លៀតឱកាស​បង្ក មហន្តរាយ​ដល់​សន្តិសុខ​សង្គម​ទាំងមូល​ឡើយ។
បន្ទាប់មក ​លោក​ឧត្ដមសេនីយ៍ត្រី បាន​ដាក់​បទបញ្ជា​ដល់​គ្រប់​កំលាំង ត្រូវធ្វើ​ការ​ប្រមូលផ្ដុំ​កំលាំង​របស់​ខ្លួន ប្រចាំ​ការណ៍ ២៤​ម៉ោង​លើ ២៤​ម៉ោង ដើម្បី​ត្រៀម​អន្តរាគមន៍ និង​ក្តាប់​សភាពការណ៍​មិនល្អ​ណាមួយ​ដែល​កើតឡើង​ជាយថាហេតុ​ដូចជា​គ្រោះ​ ទឹកជំនន់ ខ្យល់ព្យុះ ភ្លើង​ឆេះ​ផ្ទះ​ជាដើម​ក្នុង​ការ​ថែរក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ រីក​ចំរើន​នៅ​តាម​មូលដ្ឋាន​នានា​ផង​ដែរ៕
ចាន់​ធី
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII