ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, August 7, 2013

បុរស​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​ពី​បទ​បង្ក​របួស

វាលឥន្ទ្រិយ · Thursday, 08 August 2013 10:28:00
ខេត្ត​ប៉ៃលិន ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ៃលិន បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ជា​ច្រើន​នាក់​ទៀត​ដែល បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​បុរស​ម្នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​កាលពី​ថ្ងៃ ទី ២៨ ខែមិថុនា ឆ្នាំ​២០១២ ហើយ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​។ ការ​ឃាត់ខ្លួន​បុរស​ម្នាក់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៣ នៅផ្ទះ​ជនសង្ស័យ​ស្ថិត​ក្នុងភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​នគរបាល​ចាប់ខ្លួន ឈ្មោះ ប៊ុ​ន​ផា​ន់ ហៅ​ទូច អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ចំណុច​ឃាត់ខ្លួន​ខាងលើ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ជាមួយនឹង​ជនសង្ស័យ​។
នគរបាល​បាន​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១២ ជនសង្ស័យ និង​បក្សពួក​ជា​ច្រើន​នាក់​ទៀត រួម​ទាំង​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ផឹកស៊ី​និង​មាន​ចាក់​ធុងបាស់​រាំ​លេង​ផង ។ មួយសន្ទុះ​ក្រោយមក​ក៏​ចាប់ផ្តើម​ផ្ទុះ​ទំនាស់​ពាក្យ​សម្តី​គ្នា​រហូត​ឈាន ដល់​ប្រើ​អំពើ​ហិង្សា​។ ភ្លាមៗ​នោះ​ជនសង្ស័យ​បាន​យក​ដំបង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ បែកក្បាល របួសធ្ងន់ ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។ រហូត​ដល់​រសៀល​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៣​បន្ទាប់​ពី​សមត្ថកិច្ច​ស្រាវជ្រាវ​ទើប​ដឹង​ថា ជនសង្ស័យ​កំពុង​សម្ងំ​លាក់ខ្លួន​ក្នុងផ្ទះ​ក៏​បាន​សហការ​គ្នា ចាប់ខ្លួន តែ​ម្តង​។
បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន សមត្ថកិច្ច​ឃុំខ្លួន​នៅ ស្នាក់​ការ​ប៉ុស្តិ៍ ដើម្បី​សាកសួរ​រក​បក្ខពួក​ឯទៀត និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ដំណើរការ​តាម ច្បាប់​៕



 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII