អ្នកធ្វើ
ដំណើរទូទាំងទ្វីបអាហ្វ្រិកនឹងប្រឈមការពន្យារពេលធ្វើដំណើរដោយសារ
អគ្គិភ័យដ៏សន្ធោសន្ធៅឆាបឆេះអាកាសយានដ្ឋានធំមួយនៅរដ្ឋធានី Nairobi
ប្រទេសកេនយ៉ា។

អ្នកដំណើរជាច្រើនរយនាក់ត្រូវបានគេ
បញ្ជូនចេញក្រៅអាកាសយានដ្ឋាន Jomo Kenyatta Inernational Airport
(JKIA)។ ទោះជាយ៉ាងណា ដំណើរការយន្តហោះដឹកទំនិញ
និងសេវាកម្មក្នុងស្រុកមួយចំនួនបានបើកឲ្យប្រើប្រាស់វិញ
បើទោះជាជើងហោះហើរជាច្រើនត្រូវផ្ទេរទៅឲ្យអាកាសយានដ្ឋានក្នុង
តំបន់ផ្សេងទៀតក៏ដោយ។
អាជ្ញាធរកេនយ៉ាបានរាយការណ៍ថា
មិនមានជនរងគ្រោះណាម្នាក់ស្លាប់ ឬរបួសនៅក្នុងឧបទ្ទវហេតុនោះទេ
ហើយការពន្លត់បានបញ្ចប់ដោយជោគជ័យ។
មូលហេតុដែលនាំឲ្យមានអគ្គិភ័យមិនទាន់ដឹងច្បាស់នៅឡើយទេ
ខណៈមន្ត្រីសន្តិសុខនិយាយថា
ពួកគេរង់ចាំឲ្យមានការពិនិត្យល្អិតល្អន់ជាមុនសិន
មុននឹងទាញការសន្និដ្ឋាន។
តាមសម្ដីអ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មាន BBC ថា
អាកាសយានដ្ឋានខាងលើមានស្ថានភាពចាស់ និងចង្អៀត។
សូមមើលវីដេអូ អគ្គិភ័យ៖
