
លក្ខណសម្បត្តិបច្ចេកទេសជាផ្លូវការរបស់ទូរស័ព្ទទំនើប G2 ដែលបង្ហាញដោយក្រុមហ៊ុន LG ផ្ទាល់នោះរួមមានដូចខាងក្រោម៖
- អេក្រង់ទំហំ 5.2-inch
- បច្ចេកវិទ្យាអេក្រង់ IPS LCD
- កម្រិតភាពច្បាស់ 1,920 x 1,080 pixels Full HD ឬ 424 pixels ក្នុងមួយអ៊ីញ
- CPU Quad-core Krait 400 2.26GHz (Qualcomm Snapdragon 800 MSM8974)
- GPU Adreno 330
- RAM 2 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 16 GB និង 32 GB (អាចបន្ថែម microSD)
- កាមេរ៉ាមុខទំហំ 2.1 MP និង កាមេរ៉ាក្រោយទំហំ 13 MP OIS (មាន autofocus, LED flash)
- មានបំពាក់ដោយ LTE, LTE-A, HSDPA, GSM, NFC, A-GPS, microUSB, Wi-Fi a/b/g/n/ac, Bluetooth 4.0 LE,.
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean
- មានពីរពណ៌គឺ ពណ៌ស និង ពណ៌ខ្មៅ
- វិមាត្រ 138.5 x 70.9 x 8.9 mm
- ទម្ងន់ 140 g
- ថាមពលថ្ម 3,000mAh

សូមបញ្ជាក់ថាចំពោះកាលបរិច្ឆេទចេញលក់ពិតប្រាកដនិងតម្លៃរបស់ G2 ក្រុមហ៊ុនមិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេ ប៉ុន្តែគេរំពឹងថាក្រុមហ៊ុន LG នឹងចាប់ផ្ដើមបញ្ចេញទូរស័ព្ទ G2 ទៅលើទីផ្សារកូរ៉េខាងត្បូងនាពេលឆាប់ៗខាងមុខនេះ និង បន្ទាប់មកទៀតទីផ្សារសហរដ្ឋ (ប្រហែលរយៈពេល៨សប្ដាហ៍ទៀត) ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកាលបរិច្ឆេទចេញលក់និងតម្លៃរបស់ LG G2 សូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក ៕


សូមទស្សនាវីឌីអូខាងក្រោម៖
