ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 29, 2013

កូរ៉េខាងត្បូង អំពាវនាវឲ្យ បន្តដាក់ទណ្ឌកម្ម ប្រឆាំង កូរ៉េខាងជើង

បង់ដាសេរីបេកាវ៉ាន់ៈ រដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូង លោក Kim kwan-Jin បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការជាមួយមេដឹកនាំ ការពារជាតិផ្សេងទៀត ក្នុងតំបន់អាស៊ីប៉ាស៊ីភិច ដើម្បីដាក់នូវសម្ពាធលើការធ្វើពាណិជ្ជកម្ម របស់កូរ៉េខាងជើង ដើម្បីកំញើញ ប្រជាជាតិកុម្មុនីសមួយនេះ កុំឲ្យបំផ្លាញសន្តិសុខក្នុងតំបន់ តាមរយៈ កម្មវិធីអាវុធនុយក្លេអែរ របស់ខ្លួន។

ទីភ្នាក់ងារសារព៌ត៌មាន Yonhap ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣នេះបានឲ្យដឹងថា លោក Kim បានធ្វើការកត់ សម្គាល់បែបនេះ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក ដែលនៅកាត់ថា ADMM-Plus
ដែលបានរៀបចំឡើង ក្នុងទីក្រុង បង់ដាសេរីបេកាវ៉ាន់ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ជាមួយរដ្ឋមន្ត្រីការពារជាតិ ដែលមក ពីបណ្តាប្រទេសទាំង១៨ ក្នុងតំបន់អាស៊ីប៉ាស៊ីភិច។
លោក Kim បានលើកឡើងក្នុងអំឡុងនៃកិច្ចនប្រជុំក្នុងប្រទេស ប្រុយនេថា ប្រទេសជាសមាជិក មានកាតព្វកិច្ច គោរពតាម គោលការណ៍នៃការ ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ លើប្រទេស កូរ៉េខាងជើង។ លោកបន្តថា អាវុធនុយក្លេអែរ និងគ្រាប់មីស៊ីល របស់កូរ៉េខាងជើង បានបង្កផលប៉ះពាល់អវិជ្ជមានដល់សន្តិភាព និងសេ្ថរភាពក្នុងឧបទ្វីបកូរ៉េ តំបន់អាស៊ីប៉ាស៊ីភិចទាំងមូល និងសហគមន៍អន្តរជាតិ។
គួររំលឹកថា កាលពីខែមីនា ឆ្នាំ២០១៣កន្លងទៅនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  បានសម្រេច ជាឯកច្ឆ័ន ក្នុងការដាក់ចេញនូវដំណោះស្រាយ លេខ២០៩៤  ដោយការដាក់ទណ្ឌកម្មដល់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង ដោយសារប្រទេសកុម្មុយនីសមួយនេះ បានធ្វើការបាញ់សាកល្បងអាវុធនុយក្លេអែររបស់ខ្លួន កាលពីខែកុម្ភៈកន្លងទៅនេះ ដែលបណ្តាលឲ្យក្រុមហ៊ុនមួយចំនួនដែលមានមូលដ្ឋានក្នុងប្រទេស កូរ៉េខាងជើង ត្រូវចុះក្នុងបញ្ជីខ្មៅ។
ក្រោមដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ប្រទេសជាសមាជិក ចាំបាច់ត្រូវតែដាក់នូវសម្ពាធយ៉ាង តឹងរឹងទៅលើសកម្មភាពហិរញ្ញវត្ថុ និងលក្ខខ័ណ្ឌនានា ក្នុងប្រទេស កូរ៉េខាងជើង តាមរយៈការស៊ើប អង្កេតនូវរាល់ទំនិញ ដែលដឹកតាមផ្លូវអាកាសក៏ដូចជាផ្លូវទឹកទៅកាន់ប្រទេសមួយនេះ៕

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII