ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 29, 2013

លោក អាស្សាដ ការពារប្រទេសស៊ីរី ប្រឆាំងការ ឈ្លានពាន របស់បរទេស

ដាម៉ាសៈ ប្រធានាធិបតីស៊ីរី លោក បាស្សាអាល់ អាស្សាដ បានលើកឡើងថា នឹងការពារប្រទេស របស់ខ្លួនពីការ ឈ្លានពានរបស់បរទេស ដោយបញ្ជាក់ថា នឹងប្តេជ្ញាចិត្តក្នុងការបោស សម្អាតក្រុមភវរករ ក្នុងប្រទេស។

ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣នេះបានឲ្យដឹងថា លោកអាស្សាដ បានធ្វើការ កត់សម្គាល់បែបនេះ ក្នុងអំឡុងនៃកិច្ចប្រជុំជាមួយមេដឹកនាំ បក្សដែលគាំទ្រប្រទេស ស៊ីរី និង អ្នកជំនាញខាងច្បាប់មួយរូប។

មេដឹកនាំប្រទេស ស៊ីរី រូបនេះ បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការបោសសម្អាតក្រុមភេវរករ ដែលគាំទ្រពីក្រោយ ដោយប្រទេស អ៊ីស្រាអែល និងបណ្តាប្រទេស លោកខាងលិច។ ការកត់សម្គាល់របស់ប្រទេស ស៊ីរី បានធ្វើ ឡើងស្របពេលដែល សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបញ្ជូនកងយោធាមកកាន់ប្រទេស ស៊ីរី បន្ទាប់ពីការចោទប្រកាន់ដោយឥតមូលដ្ឋានពីសំណាក់ក្រុមបះបោរថា រដ្ឋាភិបាលក្រុងដាម៉ាស មានពាក់ព័ន្ធ នឹងការប្រើប្រាស់អាវុធគីមី។
ប្រទេស ស៊ីរីបានបង្ហាញការបដិសេធដាច់ខាតចំពោះសេចក្តីប្រកាស និងការចោទប្រកាន់របស់រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន ទាក់ទិននឹងគោលដៅក្នុងការស្វែងរកភស្ថុតាងនានាបញ្ជាក់ពីសកម្ថភាពរបស់កម្លាំងយោធា របស់រដ្ឋាភិបាលស៊ីរី៕

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII