ត្រីប្រហែល ១០ តោន បាន ងាប់អណ្តែតក្នុងទន្លេមួយនៃទីក្រុ ងរីយូ ដឺ ជេនេរ៉ូ (Rio de Janeir o)
ត្រីប្រហែល ១០ តោន បាន ងាប់អណ្តែតក្នុងទន្លេមួយនៃទីក្រុ ងរីយូ ដឺ ជេនេរ៉ូ (Rio de Janeir o)។
ត្រីងាប់ទាំងនោះត្រូវគេប្រទះឃើញនៅក្បែរឧទ្យានអូឡាំពិក ដែលកំពុងតែស្ថិតនៅក្រោមការសាងសង់
សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០១៦។
ក្រុមមន្រ្តីបរិស្ថានកំពុងតែស៊ើបអង្កេតលើករណីត្រីងាប់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ
ដែលក្រុមជីវវិទូយល់ថាទំនងជាបណ្តាលមកពីទឹកស្អុយហូរចូលក្នុងទន្លេនោះ។
កាលពីថ្ងៃព្រហស្បតិ៍ គេបានរកឃើញលូបង្ហូរទឹកកខ្វក់មួយហូរចាក់ចូលក្នុងទន្លេនោះ។
ជីវវិទូមួយរូបបានអះអាងថាទឹកកខ្វក់ដែលមិនទាន់បានសំអាតហើយចាក់ចូលទៅក្នុងទន្លេនោះ
បានបំផ្លាញការផ្គត់ផ្គង់អុកស៊ីសែននិងសម្លាប់ត្រីទាំងនោះ។
ចំណែកឯជំនួយការរបស់ជីវវិទូរូបនេះវិញ បានឲ្យដឹងថា ក្រុមមន្រ្តីរបស់ទីក្រុងនេះ បានស្តីបន្ទោសដល់
ទឹកភ្លៀងថា បានសម្លាប់ត្រីទាំងនេះ។
ក្រុមហ៊ុនលូទឹកស្អុយរបស់ទីក្រុងរីយូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា
រោងចក្រសំអាតទឹកស្អុយរបស់ខ្លួនទាំងអស់ធ្វើដំណើរការដូចធម្មតាក្នុងទំបន់ដែលមានត្រីងាប់ច្រើននោះ។
តែក្រុមហ៊ុននេះ ក៏បានបញ្ជូនក្រុមការងារទៅពិនិត្យមើលក្រែងមានការលិចធ្លាយលូនៅត្រង់ណា៕
អត្ថបទៈ ប៊ុត សុផល
