ខេត្តក្រចេះ៖នគរបាល
នៃអធិការរដ្ឋានស្រុកចិត្របុរី និងអធិការរដ្ឋានស្រុកជាំក្សាន្ត
ខេត្តព្រះវិហារ បានសហការណ៍គ្នាធ្វើការទប់ស្កាត់ពលករខ្មែរចំនួន
៨នាក់ នៅខេត្តក្រចេះ ដែលបំរុងនាំគ្នា ឆ្លងដែនចូលទឹកដីថៃ
ដើម្បីស៊ីឈ្នួលកាប់ឈើក្រញូង ។ ពលករខ្មែរទាំង ៨នាក់គឺ
កម្លាំងនគរបាលស្រុកចិត្របុរី បាននាំពី
ខេត្តព្រះវិហារ និងប្រគល់ទៅឲ្យក្រុមគ្រួសារវិញកាលពីព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ២០១៣ បន្ទាប់ពីកម្លាំងនគរបាលអធិការស្រុកចិត្របុរី សហការជាមួយកម្លាំងនគរបាលស្រុកជាំក្សាន្ត បានទប់ស្កាត់ទាន់កាលពីថ្ងៃទី២១ សីហា ឆ្នាំ២០១៣ ខណៈដែលពលករទាំងនេះ ជឿតាមការញុះញង់របស់មេខ្យល់ បំរុងឆ្លងដែនទៅស៊ីឈ្នួលផ្សងគ្រោះថ្នាក់កាប់ឈើក្រញូងនៅក្នុងទឹកដី ថៃ ។
លោក យ៉ាន់ ហ៊ាង
អធិការស្រុកចិត្របុរី បានឲ្យដឹងថា ពលករទាំង ៨នាក់នេះ
គឺកម្លាំងអធិការស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
បានឃាត់ទប់ស្កាត់ជាប់ បន្ទាប់ពីនគរបាលស្រុកចិត្របុរី
បានផ្តល់អត្តសញ្ញាណប្រាប់ក្រោយពីដឹងថា ពលករ ទាំងនេះ
បានជឿតាមការញុះញង់របស់មេខ្យល់អូនទាញពួកគេទៅប្រកបរបរនេះ
ដែលគេចាត់ទុកថា ជារបរប្រថុយប្រថានដល់អាយុជីវិត ។
លោក
បន្តថា ពលករទាំងនេះ គឺ៧នាក់មានទីលំនៅក្នុងឃុំចង្ក្រង់
ស្រុកចិត្របុរី និងម្នាក់ទៀតមានទីលំនៅស្រុកសំបូរ ខេត្តក្រចេះ ។
លោកអធិការស្រុកបានបញ្ជាក់ថា
បន្ទាប់ពីកម្លាំងនគរបាលបានធ្វើការអប់រំណែនាំឲ្យពួកគេបញ្ឈប់
ការធ្វើចំណាកស្រុក ទៅធ្វើរបបរគ្រោះថ្នាក់នេះ
រួចមកបងប្អូនពលករទាំងនេះត្រូវបានកម្លាំងនគរបាលនាំមកប្រគល់ទៅឲ្យ
ក្រុមគ្រួសារវិញកាលពីព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ២០១៣ ។
ក្រុម
ពលករទាំង ៨នាក់នេះបាននិយាយដូចគ្នាថា តាំងពីពួកគេចេញពីផ្ទះទៅ
គឺមានរយះពេលជាច្រើនថ្ងៃមកហើយតែមិនទាន់បានប្រាក់កម្រៃនោះទេ
ហើយការសម្រេចចិត្តរបស់ពួកគេ
គឺដោយសារតែជឿលើការញុះញង់របស់មេខ្យល់ម្នាក់តាមទូរស័ព្ទ ៕
នគរបាលជាតិ ·
